Connect with us

សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីជំរុញ​ SME ធានា​ដល់ការ​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក

បានផុស

នៅ

នាយករដ្ឋមន្ត្រី​ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​បង្ហាញ​ក្ដី​សង្ឃឹមសហគ្រាស​ធុនតូច​និង​មធ្យម​នៅ​កម្ពុជា​កាន់​តែ​អភិវឌ្ឍន៍​ជំរុញ​ដល់​សមត្ថភាព​ឯករាជ្យ​ ម្ចាស់​ការ​របស់​កម្ពុជា​ក្នុងការ​ផលិត និង​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក ក៏ដូចជា​ធានា​នូវ​ខ្សែច្រវ៉ាក់ផលិត​កម្ម​ផ្ទៃ​ក្នុង​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ពិសាភោជនាហារ​សាមគ្គី មហាគ្រួសារ​សហគ្រាស​ធុនតូច មធ្យម និង​សិប្បកម្ម​កម្ពុជា ល្ងាច​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ២០២៥​នេះ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត មាន​ប្រសាសន៍​ថា​រាជរដ្ឋាភិបាល​បាន​ផ្ដល់​អទិភាព​ខ្ពស់​ក្នុងការ​អភិវឌ្ឍន៍​សហគ្រាស​ធុនតូច និង​មធ្យម ដោយ​បាន​កែលម្អបរិយាកាស​រកស៊ី សម្រួល​ដល់​ការ​បើក​អាជីវកម្មនៅ​កម្ពុជា អភិវឌ្ឍន៍ប្រព័ន្ធ​ទូទាត់និង​ភ្ជាប់​ទៅកាន់​តំបន់​និង​ពិភព​លោក ព្រមទាំង​ប្រឹង​ពង្រីកទីផ្សារ​ជាដើម។ សម្ដេច​បញ្ជាក់ថាយន្ត​ការ​នៃ​ការ​គាំទ្រ​ទាំង​នេះ​មិន​មែន​មាន​តែលើ​ក្រដាសនោះទេ។

សម្ដេចថា៖ «សារ​របស់​ខ្ញុំ​សម្រាប់​បងប្អូន​សហគ្រាស​តូច​និង​មធ្យម​គឺ​រាជរដ្ឋាភិបាល​នៅ​ជាមួយ​បងប្អូនជានិច្ច»។

នេះជាលើកទី៤ហើយ ដែលសមាគមមូលនិធិសម្តេចតេជោ បានរៀបចំពិធីពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ហើយកម្មវិធីឆ្នាំនេះ ក៏ដើម្បីចូលរួមអបអរសាទរ «ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២» ក្រោមប្រធានបទ «ការត្រៀមលក្ខណៈ របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (MSMEs Readiness for LDC Graduation)» ផងដែរ។

ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា លោកឧកញ៉ា តែ តាំងប៉ បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជួយ​គាំទ្រ​និង​ប្រើប្រាស់​ផលិត​ផលក្នុង​ស្រុក​ឱ្យ​កាន់​តែ​ច្រើន ខណៈលោក​ជំរុញ​ដល់​សហគ្រាស​ធុនតូច​និង​មធ្យម​ក្នុង​ការ​ផលិតស្របតាម​ស្ដង់​ដាដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ​ ជា​ពិសេស​នៅ​ពេល​មាន​ការ​ប្រែប្រួល​ការ​ផ្គត់​ផ្គង់​ក្នុង​ស្រុក​ដោយមិន​ពឹង​ផ្អែក​លើ​ទំនិញ​ពី​បរទេស។

យោងតាមរបាយការណ៍ជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២បង្ហាញថា កម្ពុជាមានសហគ្រាស ធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣ ៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុប ២ ៩៨០ ៥៦៩ នាក់ ក្នុងនោះស្ត្រីមាន ១ ៨៤១ ៣៦២ នាក់។ វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុបស្មើ៦៣% និងផ្តល់ការងារលើសពី៧០% (ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម)។ របាយការណ៍ឥណទាន​ក៏​បាន​បង្ហាញ​ផងដែរ​ថាកម្ចី​សហគ្រាស​ធុនតូច​និង​មធ្យម​រហូត​មកដល់​ពេល​នេះមាន​ចំនួន​ ៨៥ ៣៣០ប៊ីលានរៀល ឬស្មើ​នឹង​៣៦,៣ភាគរយ​នៃ​ឥណទានសរុបនៃ​ប្រព័ន្ធ​ធនាគារ៕


អត្ថប​ទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៧ វិនាទី មុន

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ ដុត​កម្ទេច​​ចោល​ដូង​ក្រអូប​១៥០០គីឡូក្រាម ​ដែល​លួច​នាំ​ចេញ​ពី​ថៃ​ ឆ្លង​កាត់​ប្រទេស​ឡាវ​ចូល​មកកម្ពុជា​ដោយ​ខុស​ច្បាប់​

សេចក្ដីជូនដំណឹង៣៥ នាទីutes មុន

ក្រុមហ៊ុន​ផលិត​គ្រឿង​អគ្គិសនី​ម៉ាក Haier ​ចុះ​ MOU ​ជាមួយ​ក្រុមហ៊ុន SAM SN GROUP របស់​អ្នកឧកញ៉ា សំ សុខនឿន ​ដំឡើង​​រោងចក្រ​បង្គំ​ម៉ាក​ Haier​​ និង​​តំបន់​ឧស្សាហកម្ម​បៃ​តង​ទំនើប​នៅ​កម្ពុជា​​ ​

សេដ្ឋកិច្ច១ ម៉ោង មុន

នាយករដ្ឋមន្ត្រីជំរុញ​ SME ធានា​ដល់ការ​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក

កីឡា១ ម៉ោង មុន

ហេតុ​អ្វី​​​ការ​ដាក់​ពិន្ទុ​​​គុន​ខ្មែរ នៅ​តែ​មាន​បញ្ហា​ជា​បន្ត​បន្ទាប់?

ព័ត៌មានជាតិ២ ម៉ោង មុន

លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ចុះត្រួតពិនិត្យច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ 

Sokha Hotels

ព័ត៌មានពេញនិយម