ព័ត៌មានអន្ដរជាតិ
ពូទីន ចេញបញ្ជារៀបចំខេត្តចំនួន៤ដែលខ្លួនដណ្ដើមបាន ឲ្យត្រូវតាមស្ដង់ដាររុស្ស៊ី
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TASS កាលពីថ្ងៃទី៣០ខែមិថុនា លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានចេញបញ្ជាឲ្យអាជ្ញាធរសហព័ន្ធ ក្រុមហ៊ុនរដ្ឋ និងរដ្ឋាភិបាលក្នុងតំបន់ រៀបចំការរស់នៅក្នុងខេត្តចំនួន៤ ដូចជា Donetsk, Luhansk, Zaporizhzhia និង Kherson ឲ្យត្រូវតាមស្ដង់ដាររុស្ស៊ី ដែលជាសញ្ញានៃការជំរុញសមាហរណកម្មសេដ្ឋកិច្ចសង្គមដ៏សំខាន់នៅលើទឹកដីអ៊ុយក្រែនដែលខ្លួនកំពុងកាន់កាប់។

ថ្លែងក្នុងសន្និសីទវីដេអូស្តីពីការអភិវឌ្ឍតំបន់ទាំងនេះ លោក ពូទីន បានកំណត់គោលដៅនៅត្រឹមឆ្នាំ២០៣០ខាងមុខ ក្នុងការកែប្រែមុខមាត់ថ្មីនៃខេត្តទាំង៤។ លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុនរដ្ឋចំនួន២៦ និងតំបន់ចំនួន៨២ របស់រុស្ស៊ីបានប្តេជ្ញាចិត្តក្នុងការជួយដល់ការកសាងឡើងវិញ ដែលមានដូចជា ការជួសជុលលំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ និងឧបករណ៍ប្រើប្រាស់ផ្សេងៗ។ មេដឹកនាំរុស្ស៊ី បាននិយាយថា «ប្រទេស(រុស្ស៊ី)ទាំងមូល គាំទ្រតំបន់ Donbass និង Novorossiya ក្នុងការបង្កើតការរស់រានប្រកបដោយសន្តិភាព និងវិបុលភាព»។
តំបន់ Donbass ដែលលោក ពូទីន លើកឡើង សំដៅទៅលើតំបន់ភាគខាងកើតអ៊ុយក្រែន ដែលរួមបញ្ចូលខេត្តចំនួន២ គឺ Donetsk និង Luhansk ហើយក៏ជាតំបន់ដែលរុស្ស៊ីកាត់បញ្ចូលជាទឹកដីរបស់ខ្លួនកាលពីឆ្នាំ២០២២នៅពេលបើកប្រតិបត្តិការពេញទំហឹងលុកលុយអ៊ុយក្រែន។ ចំណែកឯតំបន់ Novorossiya សំដៅលើតំបន់ភាគខាងត្បូងប្រទេសអ៊ុយក្រែន ហើយរុស្ស៊ីប្រើពាក្យនេះ សំដៅលើតំបន់ Donbass ព្រមទាំងខេត្ត Zaporizhzhia និង Kherson។
លោក ពូទីន បានស្នើឲ្យអាជ្ញាធររដ្ឋ និងមូលដ្ឋានវាយតម្លៃស្ថានភាពក្នុងតំបន់នីមួយៗ និងកំណត់គម្រោងសំខាន់ៗ ដើម្បីបង្កើតការងារថ្មី និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនក្នុងខេត្តទាំង៤។
ជាមួយគ្នានេះដែរ ប្រធានាធិបតីរុស្ស៊ី បាននិយាយម្តងទៀតថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីចរចាបញ្ចប់សង្គ្រាម ប៉ុន្តែនឹងមិនបោះបង់ចោលខេត្តទាំង៤ឡើយ។ ពាក់ព័ន្ធនឹងការលើកឡើងបែបនេះ អ៊ុយក្រែនបានបញ្ជាក់ថា ខ្លួននឹងមិនធ្វើការសម្បទានទឹកដី ដើម្បីបញ្ចប់ជម្លោះដាច់ខាត៕
ដោយ៖ ឈាង
ចុចអាន៖ ចាយពេលជាង៣ឆ្នាំ ទីបំផុត រុស្ស៊ី គ្រប់គ្រងបានតំបន់ Luhansk ទាំងស្រុងហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២១ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


