Connect with us

ព័ត៌មានអន្ដរជាតិ

ចាយពេលជាង៣ឆ្នាំ ទីបំផុត រុស្ស៊ី គ្រប់គ្រងបានតំបន់ Luhansk ទាំងស្រុងហើយ

បានផុស

នៅ

ក្រោយការប្រយុទ្ធអស់រយៈពេលជាង៣ឆ្នាំ ទីបំផុតរុស្ស៊ីបានប្រកាសពីការគ្រប់គ្រងតំបន់ Luhansk បានទាំងស្រុងហើយ។

តំបន់ Luhansk (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT នៅថ្ងៃអង្គារទី១ខែកក្កដាឆ្នាំ២០២៥, អភិបាលតំបន់លោក Leonid Pasechnik បានប្រកាសពីការរំដោះបាន Luhansk ១០០% នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ១រុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញសេចក្តីប្រកាសនេះ ភាគីអ៊ុយក្រែនមិនទាន់បញ្ចេញប្រតិកម្មអ្វីទេ។

នៅពេលរុស្ស៊ីបើកប្រតិបត្តិការសឹកពេញទំហឹងនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២, គោលដៅដ៏ធំមួយគឺការគ្រប់គ្រងតំបន់ Donbas ទាំងស្រុង រួមទាំង Luhansk នេះផងដែរ។

តំបន់ Luhansk (រូបថត៖ Reuters)

កងកម្លាំងរបស់លោកប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីននិងក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី បានវាយលុកយ៉ាងលឿនពីទិសដៅផ្សេងៗគ្នា ដោយដណ្តើមបានទីក្រុងតូចៗជាច្រើននៅភាគខាងជើង និងកណ្តាលនៃតំបន់ Luhansk។

នៅខែកញ្ញាឆ្នាំ២០២២ វិមានក្រឹមឡាំងបានប្រកាសជាផ្លូវការនូវការកាត់បញ្ចូលតំបន់ Luhansk (រួមជាមួយ Donetsk, Kherson និង Zaporizhzhia) ទៅក្នុងសហព័ន្ធរុស្ស៊ី បើទោះបីជាមិនទាន់គ្រប់គ្រងទឹកដីទាំងមូលនៅពេលនោះក៏ដោយ។

យ៉ាងណា សកម្មភាពទាំងនេះត្រូវបានសហគមន៍អន្តរជាតិភាគច្រើន ថ្កោលទោសថាជាទង្វើខុសច្បាប់ និងមិនដែលទទួលស្គាល់ឡើយ។

តំបន់ Luhansk (រូបថត៖ Reuters)

មកដល់ចុងឆ្នាំដដែលនោះ អ៊ុយក្រែនក៏បើកការវាយលុកតបតយ៉ាងជោគជ័យក្នុងតំបន់ Kharkiv ដែលនៅជិតខាង ដោយដណ្តើមយកមកវិញនូវទឹកដីសំខាន់ៗមួយចំនួន រួមទាំងផ្នែកខ្លះនៃភាគខាងលិច តំបន់ Luhansk ដូចជាតំបន់ជុំវិញទីក្រុង Lyman ផងដែរ ប៉ុន្តែកងកម្លាំងលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី មិនអាចបណ្តេញកងទ័ពរុស្ស៊ីចេញពីតំបន់ Luhansk បានទាំងស្រុងទេ។

លុះមកដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៥ ទើបលោក Pasechnik ប្រកាសពីការរំដោះបានតំបន់ Luhansk ១០០%តែម្តង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាល្លឺម៉ង់ ប្រកាស​ផ្ដល់​ជាង​២ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ុយក្រែន ពង្រឹង​ខែល​អាកាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៨ ម៉ោង មុន

បើករថយន្តបំពានភ្លើងស្តុបជ្រុលបុកបុរសម្នាក់កំពុងជិះម៉ូតូឆ្លងផ្លូវស្លាប់ភ្លាមៗ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ផ្អាក​អ្នក​បើក​យន្តហោះ៤នាក់​ បន្ទាប់​ពីយន្តហោះ​ប៉៉ះ​គ្នាមុនហោះឡើង​​

កីឡា២១ ម៉ោង មុន

ផ្លូវការ! កម្ពុជា ឈរលេខ​៤ ជាប្រទេស​បញ្ជូនអត្តពលិក​ច្រើន​បំផុត ទៅប្រកួតស៊ីហ្គេមនៅ ថៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

អាជ្ញាធរខេត្តកែប ល្បាតលើផ្ទៃសមុទ្រ ដើម្បីទប់ស្កាត់ការនាំចូលបន្លែផ្លែឈើ និងប្រេងពីប្រទេសថៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កប៉ាល់ដឹកប្រេងម៉ាស៊ូត PTT ៤,៨ លាន​លីត្រ ជាប់​ក្បែរកោះគុត ក្រោយកម្ពុជាបិទការនាំចូល

Sokha Hotels

ព័ត៌មានពេញនិយម