Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ដាក់លក្ខខណ្ឌទៅ អ៊ុយក្រែន បើចង់មានកិច្ចប្រជុំ ត្រីភាគីជាមួយ អាមេរិក

បានផុស

នៅ

រុស្ស៊ី បានដាក់លក្ខខណ្ឌមួយចំណុចទៅ អ៊ុយក្រែន បើទីក្រុងកៀវ ពិតជាចង់ឲ្យមានកិច្ចប្រជុំ ត្រីភាគីជាមួយ សហរដ្ឋអាមេរិក មែន។

លោក យូរី យូសាកូហ្វ (រូប៖ Reuters)

សារព័ត៌មាន RT បានដកស្រង់សម្តីជំនួយការជាន់ខ្ពស់ របស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន គឺលោក យូរី យូសាកូហ្វ ដែលប្រាប់ទៅក្រុមអ្នកកាសែត កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ ២០២៦ ថា បើចង់ឲ្យមានកិច្ចប្រជុំត្រីភាគីជាមួយសហរដ្ឋអាមេរិក, អ៊ុយក្រែន ត្រូវបោះជំហានសំខាន់មួយ ដែលន័យនេះ លោកចង់សំដៅទៅ «ការដកទ័ពអ៊ុយក្រែន ចេញពីផ្នែកខ្លះនៃតំបន់ Donbass» ដែលស្ថិត ក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែននៅឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ លក្ខខណ្ឌរបស់រុស្ស៊ីនេះ ប្រហែលជាអ៊ុយក្រែន មិនអាចធ្វើតាមបានឡើយ ព្រោះវាជាអ្វីដែលទីក្រុងកៀវ បដិសេធជាយូរមកហើយ។

លោកយូសាកូហ្វ និយាយថា ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ក្នុងនាមជាអ្នកសម្របសម្រួលជាមួយអ៊ុយក្រែន បានជាប់គាំង បន្ទាប់ពីកិច្ចប្រជុំចុងក្រោយ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីខែកុម្ភៈ ហើយចាប់តាំងពីពេលនោះមក ភាគីអាមេរិក ត្រូវរវល់ជាមួយបញ្ហាផ្សេងទៀតដែលធ្ងន់ធ្ងរជាងនេះ គឺវិបត្តិនៅមជ្ឈិមបូព៌ា។

ពាក់ព័ន្ធរឿងដកទ័ពនេះ ថ្នាក់ដឹកនាំអ៊ុយក្រែន បានបដិសេធដដែលៗថា ខ្លួនមិនអាចធ្វើបានឡើយ ពោលគឺវាស្មើនឹងការបោះបង់ទឹកដី ហើយប្រកាន់ជំហរថា ការដណ្តើមយកមកវិញ នូវតំបន់នានា ដែលត្រូវបានបញ្ចូលទៅក្នុងរុស្ស៊ី នៅតែជាគោលដៅចម្បងបំផុតមួយរបស់ខ្លួន៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម