ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃ ចាប់ខ្លួនជនជាតិចិនមួយក្រុម ដែលជាពួកឧក្រិដ្ឋជនអនឡាញ
ប៉ូលិសថៃបានបង្ក្រាបជនជាតិចិនមួយក្រុម ដែលជាពួកឧក្រិដ្ឋជនអនឡាញ (Scam) ដោយពួកគេបានបង្កើតបណ្តាញឆបោកមនុស្សយ៉ាងច្រើន ជាពិសេសគឺមានគោលដៅធំលើជនជាតិចិនគ្នាគេ។

តាមការចុះផ្សាយរបស់ Bangkok Post, ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃអង្គារទី១ខែកក្កដាឆ្នាំ២០២៥ ក្នុងស្រុក Hang Dong នៃខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ។
ប៉ូលិសបញ្ជាក់ថា ពួកគេបានទិញផ្ទះដ៏ធំមួយដោយប្រើឈ្មោះជាជនជាតិថៃ ដើម្បីប្រើជាកន្លែងបើកប្រតិបត្តិការឆបោកតាមអនឡាញ។
ក្នុងការវាយឆ្មក់នោះ ប៉ូលិសបានចាប់ខ្លួនជនជាតិចិនចំនួន១៥នាក់ និងបុគ្គលិកជនជាតិមីយ៉ាន់ម៉ា២នាក់ទៀត ហើយក៏បានរឹបអូសកំព្យូទ័រចំនួន១០គ្រឿង ទូរស័ព្ទដៃ២៦គ្រឿង និងសម្ភារៈផ្សេងទៀតដែលពួកគេប្រើក្នុងអំពើឧក្រិដ្ឋកម្មនេះ។

ទន្ទឹមនោះ ក្រុមអ្នកស៊ើបអង្កេតនិយាយថា បណ្តាញបោកប្រាស់នេះបានពង្រីកខ្លួនយ៉ាងធំតាមរយៈការទិញ ឬជួលលំនៅដ្ឋាន សណ្ឋាគារ និងអគារខុនដូនៅទូទាំងភាគខាងជើងប្រទេសថៃ ដើម្បីធ្វើប្រតិបត្តិការ។
ពួកគេបានប្រើប្រាស់ទីតាំងទាំងនោះដើម្បីរៀបចំប្រព័ន្ធទូរគមនាគមន៍ និងទាក់ទាញជនជាតិចិនដែលរស់នៅបរទេសឲ្យចូលលេងល្បែងអនឡាញ ឬចូលរួមក្នុងកាស៊ីណូដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសជិតខាង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ចាប់ជនសង្ស័យនៃក្រុម Scam ដែលឆបោកមនុស្ស ជិត៤០០នាក់ បានលុយ ជាង២០លាន បាត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


