ព័ត៌មានអន្ដរជាតិ
បាត់ខ្លួនមនុស្ស៧នាក់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងកាំជ្រួច នៅរដ្ឋកាលីហ្វ័រញ៉ា
ហេតុការណ៍ផ្ទុះឃ្លាំងកាំជ្រួចដ៏សាហាវនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្ស៧នាក់បាត់ខ្លួន និង ២នាក់ផ្សេងទៀតរងរបួស។

បើយោងតាមការចេញផ្សាយនៅថ្ងៃទី០៣ខែកក្កដារបស់ទីភ្នាក់ងារព័ត៌មានAP ហេតុការណ៍ផ្ទុះនេះបានកើតឡើងនៅក្នុងតំបន់ Yolo បណ្តាលឱ្យមានភ្លើងឆេះដ៏ធំរាលដាលលើផ្ទៃដីជាង៨០ហិកតា និងជម្លៀសអ្នករស់នៅក្បែរនោះចេញ។
មកដល់ពេលនេះ អាជ្ញាធរនៅតែព្យាយាមស្វែងរកអ្នកបាត់ខ្លួន ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងធ្វើការជាមួយម្ចាស់ក្រុមហ៊ុន។ គេនៅមិនទាន់ដឹងថាតើអ្នកបាត់ខ្លួនជាកម្មករ ឬជាអ្នកស្រុកនៅឡើយទេ។ ភ្លើងនៅតែឆេះ ដែលត្រូវរង់ចាំឲ្យវារលត់សិន ទើបអ្នកជំនាញអាចពិនិត្យដោយសុវត្ថិភាព ដើម្បីរកមើលការខូចខាត ឬគ្រោះថ្នាក់បន្ថែមទៀត។
អាជ្ញាធរបានឲ្យដឹងថាម្នាក់ក្នុងចំណោមអ្នកបាត់ខ្លួនគឺជា Jesus Ramos អាយុ ១៨ ឆ្នាំដែលទើបតែមកធ្វើការនៅថ្ងៃដំបូងនៅឃ្លាំងនេះ បើតាមមិត្តស្រីរបស់គាត់បានរាយការណ៍។

ឃ្លាំងនេះគ្រប់គ្រងដោយក្រុមហ៊ុន Blackstar Fireworks ដែលជាក្រុមហ៊ុនកាំជ្រួចមានអាជ្ញាប័ណ្ណត្រឹមត្រូវ ខណៈអាជ្ញាធរក៏បាននិយាយដែរថាគ្រោះថ្នាក់បែបនេះគឺកម្រមានណាស់ ពីព្រោះកន្លែងទាំងនេះអនុវត្តតាមច្បាប់សុវត្ថិភាពយ៉ាងតឹងរ៉ឹង។
អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានបញ្ជូនក្រុមអ្នកជំនាញគ្រាប់បែក ដើម្បីជួយដល់ប្រតិបត្តិការនេះផងដែរ។ ជាមួយគ្នានេះ អ្នករស់នៅតំបន់ជិតៗកន្លែងកើតហេតុឥឡូវកំពុងស្វែងរកវិធីថ្មីដើម្បីអបអរបុណ្យនៅថ្ងៃទី៤ ខែកក្កដា ដោយសារកាំជ្រួចរបស់ពួកគេមួយចំនួនត្រូវបានបំផ្លាញដោយសារការផ្ទុះនេះ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


