ព័ត៌មានជាតិ
ថៃល្មើសកិច្ចព្រមព្រៀងហើយលាបព័ណ៌កម្ពុជាលើឧបទ្ទវហេតុកាលពីថ្ងៃ២៧ ខែមិថុនា
អ្នកនាំពាកក្រសួងការពារជាតិបានច្រានចោលការចោទប្រកាន់ពីសារព័ត៌មាន និងអ្នកនាំពាក្យកងទ័ពជើងគោកថៃដែលបានលាបព័ណ៌កម្ពុជាលើឧបទ្ទវហេតុប៉ះទង្គិចពាក្យសំដីរវាងទាហានថៃ និងកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

អ្នកនាំពាក្យលោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថាការយកតែមួយជ្រុងរបស់សារព័ត៌មានថៃ និងអ្នកនាំពាក្យទាហានថៃគឺជាចេតនាអាក្រក់របស់ថៃមកលើកម្ពុជា។ ក្នុងវីដេអូដែលផ្សព្វផ្សាយដោយសារព័ត៌មានថៃបានបង្ហោះថាទាហានខ្មែរបានប្រើសំដីខ្លាំងៗ និងចង្អុលមុខទាហានថៃផងនៅប្រាសាទតាមាន់ធំ។
លោកស្រីថាដើមហេតុនៃរឿងដែលឈានដល់ការប៉ះពាក្យសំដីគ្នានៅតំបន់ប្រាសាទតាក្របី គឺផ្ដើមឡើងដោយភាគីថៃបានល្មើសលើកិច្ចព្រមព្រៀងជាមួយកម្ពុជា ដែលថាប្រាសាទតាមាន់ធំត្រូវបិទការឡើងនៅម៉ោង ៣រសៀល។ លោកស្រីថានៅថ្ងៃទី២៧ ខែមិថុនានោះ នៅម៉ោង៣និង១៥នាទី ទាហានថៃបានបើកឱ្យអ្នកទេសចរណ៍ថៃជាង១០០នាក់ឡើងមកប្រាសាទតាមាន់ធំ ដោយក្នុងនោះមានប្រធានគណបក្សភុំចៃថៃផងដែរ ដោយមិនមានការជូនដំណឹងនោះទេ។
លោកស្រីថា៖ «ប្រសិនបើកងទ័ពថៃពិតជាមានភាពស្អាតស្អំ និងគ្មានចេតនាមិនល្អនោះទេ គួរតែធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដែលបញ្ជាក់យ៉ាងច្បាស់ពាក់ព័ន្ធនឹងពេលវេលា និងលក្ខខណ្ឌនៃការចេញចូលប្រាសាទ»។

លោកស្រីថាកម្ពុជារក្សាភាពអត់ធ្មត់បំផុត ដោយបានព្យាយាមដោះស្រាយស្ថានការណ៍ដោយភាពស្ងប់ស្ងាត់ មិនបង្កហិង្សា ឬបញ្ហាឡើយ ប្រកបដោយវិជ្ជាជីវៈ និងគោរពតាមកិច្ចព្រមព្រៀងជានិច្ច ហើយចំពោះវីដេអូដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃមួយចំនួន និងការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ «ជាព័ត៌មានមិនពិត» បាននាំមកនូវការភាន់ច្រឡំ និងជាចេតនាដ៏អាក្រក់ ក្នុងគោលបំណងញុះញង់ និងមានភាពស្អប់ រើសអើងជាតិសាសន៍ទាំងពីរ ព្រោះមិនបានឆ្លុះបញ្ចាំងនូវរឿងរ៉ាវទាំងស្រុងនោះទេគឺច្បិចយកតែជ្រុងម្ខាងតែប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងការពារជាតិក្រើនរំលឹកជាថ្មីម្តងទៀត ឱ្យភាគីថៃគោរពតាមកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ប្រកបដោយភាពស្មោះត្រង់ ព្រមទាំងជៀសវាងរាល់សកម្មភាពបំភាន់ការពិត ដែលអាចបំផ្លាញទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយមកឈ្លានពានបានជាដាច់ខាត៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


