ព័ត៌មានអន្ដរជាតិ
បុរសកូរ៉េខាងជើងម្នាក់ឆ្លងព្រំដែនចូលកូរ៉េខាងត្បូង ចំពេលមានភាពតានតឹងខ្លាំង
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP នៅថ្ងៃសុក្រទី០៤ខែកក្កដានេះ បុរសជនជាតិកូរ៉េខាងជើងម្នាក់បានឆ្លងកាត់តំបន់គ្មានយោធាដែលមានកំពែងការពារដ៏រឹងមាំ ចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយត្រូវបានចាប់ខ្លួនដោយកងកម្លាំងកូរ៉េខាងត្បូងកាលពីយប់ថ្ងៃព្រហស្បតិ៍។

បុរសជនជាតិកូរ៉េខាងជើងម្នាក់ដែលគ្មានអាវុធជាប់ខ្លួន ត្រូវបានយោធាកូរ៉េខាងត្បូងប្រទះឃើញនៅជិតព្រំដែនភាគខាងលិច ហើយត្រូវបាននាំចេញពីតំបន់គ្មានយោធាដ៏គ្រោះថ្នាក់។ យោធាកូរ៉េខាងត្បូងបានជូនដំណឹងដល់បញ្ជាការអង្គការសហប្រជាជាតិដឹកនាំដោយសហរដ្ឋអាមេរិក ហើយបាននិយាយថា មិនមានសញ្ញានៃសកម្មភាពមិនធម្មតាពីកូរ៉េខាងជើងទេ។ អាជ្ញាធរកំពុងស៊ើបអង្កេតថាតើវាជាការរត់ចោលប្រទេសឬអត់។
ឧបទ្ទវហេតុនេះកើតឡើងចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងរវាងកូរ៉េទាំងពីរដែលបានចូលរួមក្នុងយុទ្ធសាស្ត្របែបសង្គ្រាមត្រជាក់ រួមទាំងការបង្ហោះប៉េងប៉ោងសម្រាមដោយកូរ៉េខាងជើង និងការបំពងសំឡេងដោយកូរ៉េខាងត្បូង។ ភាពតានតឹងទាំងនេះបានផ្ទុះឡើង បើទោះបីជាមានការខិតខំប្រឹងប្រែងនាពេលថ្មីៗនេះដោយប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូងលោក Lee Jae Myung ដើម្បីបន្ធូរបន្ថយអរិភាពដោយការបញ្ចប់ការផ្សាយតាមឧបករណ៍បំពងសំឡេង និងការរឹតបន្តឹងយុទ្ធនាការប៉េងប៉ោងដែលដឹកនាំដោយសកម្មជនកូរ៉េខាងត្បូងក៏ដោយ។
គួរបញ្ជាក់ថា ការរត់ឆ្លងព្រំដែនកាន់តែកើតមានជាញឹកញាប់ ដោយមានព្រឹត្តិការណ៍ស្រដៀងគ្នាកាលពីឆ្នាំមុនដូចជាការឆ្លងកាត់ដោយចៃដន្យដោយទាហានកូរ៉េខាងជើងក្នុងអំឡុងពេលសកម្មភាពការពារព្រំដែន។ មកដល់ពេលនេះ ការទូតរវាងប្រទេសទាំងពីរនៅតែជាប់គាំង បន្ទាប់ពីការដួលរលំនៃកិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងក្នុងឆ្នាំ២០១៩ ហើយកូរ៉េខាងជើងនៅតែបន្តសាងសង់ឃ្លាំងអាវុធរបស់ខ្លួន ដោយគំរាមកំហែងទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៤ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


