ព័ត៌មានអន្ដរជាតិ
តម្លៃតែម៉ាចឆារំពឹងហក់ឡើង ដោយកម្ដៅនៅជប៉ុនធ្វើឱ្យប៉ះពាល់ទិន្នផលស្លឹកតែ
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានចុះផ្សាយដោយស្រង់សម្ដីអ្នកជំនាញថា ធាតុអាកាសក្ដៅខ្លាំងបំបែកកំណត់ត្រានៅប្រទេសជប៉ុន កំពុងធ្វើឱ្យប៉ះពាល់ដល់ទិន្នផលស្លឹកតែដែលប្រើសម្រាប់ផលិតម្សៅតែបៃតងម៉ាចឆា ដែលរំខានដល់ការផ្គត់ផ្គង់ ហើយធ្វើឱ្យតម្លៃម៉ាចឆាហក់ឡើង ខណៈកំណើនតម្រូវការសកលកំពុងមានភាពរឹងមាំខ្លាំង។

តំបន់ក្យូតូ ដែលរួមចំណែក ១/៤ នៃផលិតកម្មស្លឹកតែជប៉ុន Tencha បានរងការវាយប្រហារដោយរលកកំដៅយ៉ាងធ្ងន់ធ្ងរកាលពីរដូវក្តៅដែលបំបែកកំណត់ត្រាឆ្នាំមុន ដែលនាំឱ្យទិន្នផលស្លឹកតែដែលគេយកទៅហាលឱ្យស្ងួត រួចកិនធ្វើម្សៅម៉ាចឆា មួយនេះ ធ្លាក់ចុះនៅពេលប្រមូលផលកាលពីខែមេសា-ឧសភា កន្លងទៅថ្មីៗ។
កសិករនៅភាគខាងត្បូងនៃតំបន់ក្យូតូ ឈ្មោះ Masahiro Yoshida បាននិយាយប្រាប់រ៉យទ័រថា លោកបានប្រមូលផលស្លឹកតែ Tencha ត្រឹមតែ ១,៥ តោន ប៉ុណ្ណោះឆ្នាំនេះ ខណៈជាធម្មតាលោកអាចប្រមូលផលបាន ២ តោន។ លោកប្រាប់រ៉យទ័រយ៉ាងដូច្នេះថា៖ «ឆ្នាំមុនក្ដៅខ្លាំងពេក ធ្វើឱ្យខូចគល់គុម្ភតែ អញ្ចឹងហើយយើងអត់អាចបេះស្លឹកបានច្រើនទេ»។
សេចក្ដីរាយការណ៍ជុំវិញការធ្លាក់ចុះនៃទិន្នផលស្លឹកតែនេះ កើតឡើងចំពេលដែលតម្រូវការសកលនៃតែបៃតងម៉ាចឆាបានហក់ឡើង ដោយសារតែការពេញនិយមរបស់មនុស្សសម័យ GenZ និង GeY ជាពិសេសមុខបញ្ជីនៅហាងកាហ្វេ ដូចជា ម៉ាចឆាឡេតេ បង្អែមម៉ាចឆា និងម៉ាចឆា smoothies ជាដើម។

យោងតាមសមាគមផលិតកម្មតែជប៉ុន ជប៉ុនបានប្រមូលផលស្លឹកតែ Tencha ប្រមាណ ៥ ៣៣៦ តោន ក្នុងឆ្នាំ ២០២៤ ពោលគឺកើនឡើងជិត ២,៧ ដង ធៀបនឹងរយៈពេលដូចគ្នាកាលពី ១០ ឆ្នាំមុន ដោយសារតែកសិករជប៉ុនកាន់តែច្រើនងាកទៅដាំតែប្រភេទនេះ។ យ៉ាងណាមិញ សមាគមដដែលរំពឹងថា ទិន្នផលស្លឹកតែម៉ាចឆាឆ្នាំ ២០២៥ នេះ នឹងធ្លាក់ចុះទាបជាងឆ្នាំមុន។
យោងតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន តម្លៃនៃការនាំចេញតែបៃតងរបស់ជប៉ុន រួមទាំង តែម៉ាចឆា បានកើនឡើង ២៥ ភាគរយ ដល់ទៅ ៣៦,៤ ប៊ីលានយ៉េន (២៥២ លានដុល្លារ) កាលពីឆ្នាំ ២០២៤ ដោយសារតែកំណើនតម្រូវការប្រភេទតែម្សៅ ដូចជា ម៉ាចឆា។ បើគិតពីបរិមាណ ការនាំចេញតែបៃតងរបស់ជប៉ុន បានកើនឡើងរហូតដល់ ១៦ ភាគរយ។
រ៉យទ័របានផ្សាយថា តម្លៃតែ Tencha បានឡើងដល់កម្រិតខ្ពស់បំផុត ដោយការដេញថ្លៃក្នុងខែឧសភានៅទីក្រុងក្យូតូ ហក់ដល់ ៨ ២៣៥ យ៉េន/គីឡូក្រាម កើនឡើង ១៧០ ភាគរយ ធៀបនឹងឆ្នាំមុន និងលើសកំណត់ត្រាតម្លៃ ៤ ៨៦២ យ៉េន/គីឡូក្រាម ក្នុងឆ្នាំ ២០១៦។ នេះបើយោងតាមសមាគមតែជប៉ុនសកល៕
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២២ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


