សេដ្ឋកិច្ច
ក្រសួងបញ្ជាក់ថាគ្មានការយកពន្ធលើការនាំចេញអង្ករខ្មែរទៅវៀតណាមទេ
ក្រសួងពាណិជ្ជកម្មបានបំភ្លឺថាពុំមានការយកពន្ថលើការនាំចេញអង្ករ និងស្រូវរបស់កម្ពុជាទៅកាន់ទីផ្សារវៀតណាមទេ ដោយផ្អែកទៅលើការអនុវត្តនកិច្ចសម្របសម្រួលពាណិជ្ជកម្មរវាងរដ្ឋាភិបាលទាំងពីរ។ ការបញ្ជាក់នេះគឺបន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមពាក់ព័ន្ធនឹងបញ្ហានេះដែលបង្កឱ្យសាធារណៈជនមានការភ័ន្តច្រលំ។

ក្នុងសេចក្ដីបំភ្លឺព័ត៌មានចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មបានច្រានចោលការផ្សព្វផ្សាយដែលថាមានការយកពន្ធលើការនាំចូលស្រូវរបស់កម្ពុជាទៅវៀតណាម ដោយក្រសួងបានចាត់ទុកថាជាព័ត៌មានដែលបង្កការភ័ន្តច្រឡំ និងជះឥទ្ធិពលអវិជ្ជមានចំពោះអាជីវកម្មស្រូវរបស់ប្រជាជនកម្ពុជា។
ក្រសួងបានបញ្ជាក់ថា៖ «ពុំមានការយកពន្ធលើការនាំចេញអង្ករ និងស្រូវរបស់កម្ពុជាទៅកាន់ទីផ្សរវៀតណាមនោះទេ ដោយផ្អែកលើការអនុវត្តកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម»។
កម្ពុជានិងវៀតណាមបានសម្រេចដាក់ទំនិញស្រូវអង្ករក្នុងបញ្ជីមុខទំនិញត្រូវទទួលបាន ភាពអនុគ្រោះពន្ធនាំចូលពិសេសតាមអត្រាស្មើសូន្យ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដោយក្នុងនោះបានកំណត់ការនាំចូលអង្ករពីកម្ពុជាទៅវៀតណាមក្នុងឆ្នាំ២០២៥មានចំនួន៣០ម៉ឺនតោន ហើយមធ្យមភាគសម្រាប់ស្រូវគឺគិត២គីឡូក្រាមស្រូវ ស្មើនឹង១គីឡូក្រាមអង្ករ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន