Connect with us

ព័ត៌មានជាតិ

ខេត្តក្រចេះ បើកប្រាក់របបគោលនយោបាយប្រចាំ​ខែ​ដល់​អតីតយុទ្ធជនមួយ​ខែ​១,៣០១,៩៧៥,៦៦០ រៀល

បានផុស

នៅ

គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តក្រចេះ មានសមាជិកសរុបចំនួន ១ ៤០៣ នាក់ ក្នុងនោះមានពិការចំនួន ២០៤ នាក់ គ្រួសារពលី ចំនួន ២៥០នាក់ គ្រួសារមរណៈចំនួន ៤៧នាក់ និវត្តជន ចំនួន ៨៥១នាក់ និង​បាត់បង់សមត្ថភាពចំនួន ៥១នាក់។ នេះយោងតាមការឱ្យដឹងពីលោក ចាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តក្រចេះ។

លោក ចាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តក្រចេះបានបញ្ជាក់ថា អតីតយុទ្ធជន ជានិវត្តជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ ជនពលី និងជនមរណៈសរុបចំនួន ១ ៨០៥នាក់ ក្នុងនោះនិវត្តជនចំនួន ៨៦០ នាក់ ជនបាត់បង់សមត្ថភាពការងារចំនួន ៥៤នាក់ ជនពិការចំនួន ២០២នាក់ ជនពលី ៤៤៨នាក់ និងមរណៈចំនួន ២៤១ នាក់ ចំណាយថវិកាប្រចាំខែសរុបចំនួន ១,៣០១,៩៧៥,៦៦០ រៀល​ ដែលកំពុងបើកប្រាក់របបគោលនយោបាយប្រចាំខែជារៀងរាល់ខែ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម