កីឡា
នេះអាចជាចម្លើយដែលអ្នកគាំទ្រឆ្ងល់ចំពោះ ពេជ្រ សម្បត្តិ «គិតដូចម្ដេចបានជាដើរចូលរហូតមិនថាប៉ះអ្នកណា ឬអ្នកខ្លាំងមកពីណាក៏ដោយ»
អ្នកតាមដានវិស័យប្រដាល់គុនខ្មែរប្រហែលជាដឹងហើយពីសមត្ថភាព និងបច្ចេកទេសប្រកួតរបស់កីឡាករ ពេជ្រ សម្បត្តិ ពិសេសនោះ FAN របស់កីឡាកររូបនេះតែម្ដង។ ពោលរាល់ការឡើងប្រកួតម្ដងៗមិនថាប៉ះអ្នកខ្លាំងមកពីណានោះទេគឺដឹងតែ សម្បត្តិ ដើរចូលបុកគ្រប់ការប្រកួតហើយ។

កីឡាករ ពេជ្រ សម្បត្តិ
ពាក់ព័ន្ធត្រង់ចំណុចនេះប្រហែលអ្នកគាំទ្រក៏មានចម្ងល់ និងចង់សួរ សម្បត្តិ ដូចគ្នាថា «គិតដូចម្ដេចបានជាដើរចូលរហូតមិនថាប៉ះអ្នកណា ឬអ្នកខ្លាំងមកពីណាក៏ដោយ»? សារព័ត៌មានកម្ពុជាថ្មី បានសាកសួរអំពីរឿងនេះផងដែរ ដូច្នេះនេះអាចជាចម្លើយមួយដែលប្រិយមិត្តអ្នកគាំទ្រចង់ដឹង។

កីឡាករ ពេជ្រ សម្បត្តិ
ពេជ្រ សម្បត្តិ បានឆ្លើយតបដូច្នេះថា ការប្រកួតតែងតែមានហើយមិនថា ចាញ់-ឈ្នះ សន្លប់ ប៉ុន្តែខ្លួនតាំងចិត្តជាអ្នកកីឡា មិនចង់ឲ្យអ្នកគាំទ្រខកបំណងរាល់ការប្រកួតរបស់ខ្លួននោះឡើយ។ ដូច្នេះរាល់ការប្រកួតរបស់ខ្លួននឹងប្រឹងឲ្យអស់ពីសមត្ថភាពទោះជាលទ្ធផលយ៉ាងម៉េចក៏ដោយមិនថាប៉ះអ្នកល្អយ៉ាងណា ចាញ់ក៏ល្អមើល សន្លប់ក៏ល្អមើល។

កីឡាករ ពេជ្រ សម្បត្តិ
មួយវិញទៀតរូបគេគឺផ្ដោតលើអ្នកគាំទ្របានទស្សនាជក់ចិត្ត និងបន្តគាំទ្រគុនខ្មែរតទៅមុខទៀតដោយមិនចង់បាត់បង់ការគាំទ្រទៅវិញនោះទេ។ បើទោះជាត្រូវសន្លប់ក៏ដោយធ្វើម៉េចវាជាកីឡាទៅហើយ។ ប្រសិនបើបាត់បង់ការគាំទ្រពីប្រិយមិត្តកីឡាករគុនខ្មែរក៏នឹងអាចបាក់ទឹកចិត្ត និងនាំឲ្យមិនសូវមានអ្នកចូលហាត់កីឡាមួយនេះបានច្រើននោះដែរ។

កីឡាករ ពេជ្រ សម្បត្តិ
បញ្ជាក់ដែរថា ពេជ្រ សម្បត្តិ ទើបចូលប្រឡូកកីឡាប្រដាល់គុនខ្មែរប្រហែលជិត៥ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបគេបានសាងប្រជាប្រិយភាព កេរ្តិ៍ឈ្មោះបានល្បីលឿនក្នុងវិស័យកីឡាមួយនេះតាមរយៈការខំប្រឹងហ្វឹកហាត់ ប្រកួតអស់ៗពីសមត្ថភាព និងការផ្ដួលដៃគូម្ដងហើយម្ដងទៀត។ ចំណុចដែលរូបគេល្បីលឿនទៀតនោះគឺការយកឈ្នះជើងខ្លាំងទម្ងន់ ៦០គីឡូក្រាមនៅកម្ពុជានាពេលកន្លងទៅ។ សម្បត្តិ ជាកូនសិស្សដែលបណ្ដុះដោយដៃផ្ទាល់របស់លោក ពេជ្រ សុផាន់ នៃក្លឹបប្រដាល់ពេជ្រសុផាន់គុនខ្មែរ៕



កីឡាករ ពេជ្រ សម្បត្តិ
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


