ព័ត៌មានអន្ដរជាតិ
ចារកម្មអ៊ុយក្រែន ប្រាប់ថា សព្វាវុធដែលរុស្ស៊ីប្រើធ្វើសង្គ្រាម៤០%មានប្រភពចេញពីកូរ៉េខាងជើង
មន្ត្រីចារកម្មយោធាកំពូលរបស់អ៊ុយក្រែន លោក Kyrylo Budanov បានប្រាប់ថា កូរ៉េខាងជើងឥឡូវនេះកំពុងផ្គត់ផ្គង់សព្វាវុធប្រមាណ ៤០% ដែលកងកម្លាំងរុស្ស៊ីប្រើប្រាស់ក្នុងការលុកលុយជាបន្តបន្ទាប់ទៅលើអ៊ុយក្រែន។

យោងតាមការចុះផ្សាយកាលពីថ្ងៃទី១១ខែកក្កដារបស់សារព័័ត៌មាន Bloomberg ថ្លែងនៅក្នុងវេទិកាសន្តិសុខក្នុងទីក្រុងកៀវ លោក Budanov បានបញ្ជាក់ថា ការគាំទ្រនេះបានក្លាយជារឿងសំខាន់សម្រាប់សង្រ្គាមរបស់រុស្ស៊ី ជាពិសេសក្នុងការរក្សាប្រតិបត្តិការកាំភ្លើងធំនៅជួរមុខ។
យោងតាមលោក Budanov កូរ៉េខាងជើងបាននិងកំពុងបន្តចែកចាយនូវគ្រាប់កាំភ្លើងធំខ្នាត ១២២មិល្លិម៉ែត្រ និង ១៥២មិល្លិម៉ែត្រស្តង់ដារសូវៀត ក៏ដូចជាអាវុធសម្រាប់ប្រព័ន្ធបាញ់រ៉ុកកែតជាច្រើនគ្រាប់។ បន្ថែមពីនេះ ទីក្រុងព្យុងយ៉ាងត្រូវបានគេរាយការណ៍ថាបានផ្ទេរសព្វាវុធធុនធ្ងន់សំខាន់ៗទៅកាន់ប្រទេសរុស្ស៊ី រួមទាំងប្រព័ន្ធកាំភ្លើងធំ ១៧០មិល្លិម៉ែត្រ និងប្រព័ន្ធបាញ់រ៉ុកកែត ២៤០មិល្លិម៉ែត្រ សរុបចំនួន ១២០គ្រឿង ហើយនៅចុងឆ្នាំរំពឹងថានឹងមានការដឹកជញ្ជូនទៅឲ្យបន្ថែមទៀតចំនួន ១៤៨គ្រឿង។
អ៊ុយក្រែនជឿថា ការរួមចំណែករបស់កូរ៉េខាងជើងមិនមែនត្រឹមតែចំពោះអាវុធ និងគ្រាប់រំសេវទេ។ លោក Budanov បានអះអាងថា ប្រទេសកូរ៉េខាងជើងក៏បានដាក់ពង្រាយបុគ្គលិកប្រមាណ ១២ ០០០នាក់ទៅកាន់រុស្ស៊ីផងដែរ ដែលភាគច្រើនទំនងជាពាក់ព័ន្ធនឹងតួនាទីដឹកជញ្ជូន ឬវិស្វកម្ម។ លោកបានបន្ថែមថា កន្លងមកនេះ ទាហានកូរ៉េខាងជើងប្រហែល ៤ ០០០នាក់ត្រូវបានសម្លាប់នៅលើសមរភូមិ។
ជាថ្នូរនឹងជំនួយយោធានេះ រុស្ស៊ីបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កូរ៉េខាងជើង លទ្ធភាពទទួលបានបច្ចេកវិទ្យាយោធាដ៏រសើប និងជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍមីស៊ីល។ ភាពជាដៃគូនេះត្រូវបានចាត់ទុកដោយអ៊ុយក្រែនថាជាកង្វល់ដ៏សំខាន់មួយ ព្រោះវាមិនត្រឹមតែជួយទ្រទ្រង់ការវាយលុករបស់រុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អំណាចដល់សមត្ថភាពយោធារបស់កូរ៉េខាងជើងក្នុងការប្រឆាំងនឹងទណ្ឌកម្មអន្តរជាតិផងដែរ៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


