ព័ត៌មានជាតិ
ពលករខ្មែរប្រមាណ ៥ម៉ឺននាក់បានត្រឡប់មកកម្ពុជាវិញ ខណៈជាង ១ម៉ឺន៣ពាន់នាក់ទទួលបានឱកាសការងារធ្វើ
ពលករខ្មែរប្រមាណ ៥ម៉ឺននាក់ បានត្រឡប់មកកម្ពុជាវិញ ខណៈដែលពលករជាង ១ម៉ឺន ៣ពាន់នាក់ ទទួលបានឱកាសការងារធ្វើ តាមបណ្តារោងចក្រសហគ្រាសទូទាំងរាជធានីខេត្តក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមកិច្ចសម្ភាសន៍ពិសេសរ វាងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយទូរទស្សន៍ជាតិកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ មានចំនួនជាង ៥ម៉ឺននាក់។ ក្នុងនោះ មានអ្នកចុះឈ្មោះស្វែងរកការងារធ្វើមានប្រមាណ ២ម៉ឺននាក់។ ចំណែកពលករដែលបានការងារធ្វើសរុបមាន ១៣ ៥២៧នាក់ គិតត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។ លោកថា «នេះជាមោទនភាព ដែលបងប្អូនត្រឡប់មកភ្លាមមានការងារធ្វើ»។
លោករដ្ឋមន្ត្រីបានបន្តថា កម្ពុជាមានការងារចម្រុះសម្រាប់ពលករជាង ២៥ម៉ឺននាក់។ ក្នុងនោះ មានផ្នែកឧស្សាហកម្មប្រមាណ ២២ម៉ឺនជាងកន្លែង ផ្នែកកសិកម្មប្រមាណ ២ម៉ឺនជាងកន្លែង និងផ្នែកសេវាកម្មមានប្រមាណ ៥ពាន់ជាងកន្លែង។ លោកបញ្ជាក់ថា «យើងមានកន្លែងការងារនៅតាមបណ្តាលខេត្តនានា ដែលនៅជិតទីតាំងរបស់បងប្អូន និងងាយស្រួលឱ្យបងប្អូនធ្វើការ។ យើងមិនខ្វះការងារនោះទេ។ ឥឡូវនេះ នៅកម្ពុជាយើង មែនទែនទៅ គឺខ្វះមនុស្សទៅវិញ»។ លោកថា «នៅកម្ពុជាយើងនៅខ្វះកម្លាំង មែនទែនទៅយើងមានការងារច្រើនជាងមនុស្ស។ យើងមាន ២៥ម៉ឺនកន្លែង ដែលកំពុងទន្ទឹងរង់ចាំបងប្អូន»។

ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើថា ប្រសិនបើបងប្អូនមិនទាន់ទទួលបានព័ត៌មានអំពីការស្វែងរកការងារ បងប្អូនអាចទាក់ទងមកកាន់លេខទូរស័ព្ទ ១២៩៧ បានដោយគិតថ្លៃ។ លោកថា ក្រុមការងារទទួលស្វាគមន៍ និងផ្តល់ព័ត៌មានអំពីកន្លែងការងារដែលនៅជិតបងប្អូន។ ក្រៅពីនេះ បងប្អូនអាចចុះឈ្មោះជាមួយនឹងឃុំស្រុករបស់បងប្អូន ដើម្បីផ្តល់ព័ត៌មានដល់ទីភ្នាក់ងារមុខរបរ និងការងារ មានលទ្ធភាពចុះទៅដល់ទីតាំង និងនាំក្រុមហ៊ុនទៅជាមួយតែម្តង៕


-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


