Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការ​ធម្មនុញ្ញថៃ​បើក​ផ្លូវ​ឲ្យ​ផែថងថានសុំពន្យាពេល ប៉ុន្តែ​ NACC ត្រៀមចាត់វិធានការបន្ត​​

បានផុស

នៅ

​រហូត​មក​ដល់​ពេលនេះ មិន​ទាន់​មាន​សេចក្តីរាយការណ៍​ជាសាធារណៈណាមួយ​ដែល​បាន​​អះអាងថា នាយករដ្ឋមន្រ្តី ផែថងថាន ស៊ីណាវ៉ាត្រ បាន​ស្នើសុំ​ពន្យាពេល​​​សម្រាប់​ការ​ដាក់​​​ការ​ឆ្លើយ​បញ្ជាក់​ទៅកាន់​​តុលាការ​ធម្មនុញ្ញ​ដែល​បាន​​​សម្រេច​​​ព្យួរ​តំណែង​​​​​​តួនាទី​​​របស់​លោកស្រី​នោះទេ បើទោះបី​ជា​លោកស្រី​មានសិទ្ធិ​ស្នើ​សុំពន្យាពេលក៏ដោយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តី​រាយការណ៍​របស់​​ សារព័ត៌មាន បាងកកប៉ុស្តិ៍ នៅ​ថ្ងៃទី​​១៥​ខែកក្កដានេះ ​​ប្រធានតុលាការ​ធម្ម​នុញ្ញលោក Nakharin Mektrairat បាន​អះអាងថា លោកស្រី ផែថងថាន អាច​​​​ស្នើពន្យាពេល​ដើម្បីដាក់​​​ការ​ឆ្លើយ​ការ​ពារ​របស់​ខ្លួន​ក្នុងសំណុំរឿង​​រំលោភ​​​បទដ្ឋាន​​រដ្ឋធម្មនុញ្ញនេះ​។​

មាន​សេចក្តីរាយការណ៍ថា ​​​លោកស្រី ផែថងថាន នឹង​​​ស្នើ​សុំ​ពន្យាពេល​ឲ្យ​បាន​យូរ​បំផុត​​ក្នុង​​បណ្តឹង​ប្រឆាំង​នឹង​លោកស្រី ដើម្បី​​​មាន​ពេលវេលា​គ្រប់គ្រាន់​ធ្វើសកម្ម​ភាព​​ ទាញទំនុកចិត្ត​​ពី​សាធារណៈជន​ លើ​រដ្ឋាភិបាល​របស់​លោកស្រី ប៉ុន្តែ​ នាយករដ្ឋមន្ត្រី ផែថងថាន ក៏ត្រូវ​ប្រឈម នឹង​​បណ្តឹង​​ដូចគ្នា​នេះ ដែលត្រូវ​ស៊ើបអង្កេត​ដោយ គណៈកម្មការ​​​ប្រឆាំង​អំពើ​ពុក​រលួយ​​ជាតិ (NACC)​។

NACC នៅថ្ងៃទី​១៤ខែកក្កដានេះ បាន​​បោះឆ្នោត​ជាឯកច្ឆន្ទៈ​​ទទួល​យក​បណ្តឹង​​​របស់​​​ព្រឹទ្ធសមាជិក​៣៦​រូប​ដែល​បាន​ដាក់​ពាក្យ​ប្តឹង​លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រ ដោយ​ចោទ​ប្រកាន់​ពី​​ប្រព្រឹត្ត​ប្រាសចា​ក​​បទដ្ឋាន​រដ្ឋធម្មនុញ្ញ និង​ ខ្វះសុចរិតភាព។ ការ​ទទួលយក​​​របស់​ NACC ​គឺ​នៅ​​ពេល​ត្រឹមតែ​​​​២​ថ្ងៃ​​ប៉ុណ្ណោះ​ មុន​ពេល​ដែលលោកស្រី​ ផែថងថាន ត្រូវដាក់​​​ការ​ឆ្លើយ​បញ្ជាក់​ទៅ​កាន់​​តុលាការ​ធម្មនុញ្ញ។

​​ស្រប​គ្នា​នេះ​ដែរ សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Nation ​​បាន​អះអាងថា លោកស្រី​ផែថងថាន នឹង​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ស្នើ​សុំ​ពន្យា​ពេល​ឲ្យ​បាន​កាន់តែ​យូរ​បំផុត​តាមការ​កំណត់​របស់ច្បាប់​ ដើម្បី​ទាញ​ពេលវេលា​ឲ្យ​បាន​យូរ​សម្រាប់​ការ​ស្តារទំនុកចិត្ត​ពី​​សាធារណៈជន​វិញ។​

ក្នុងករណី​មានការស្នើ​សុំ​​ពន្យា​ពី​​លោកស្រី ផែថងថាន កាលបរិច្ឆេទចុង​ក្រោយ​​បន្ទាប់​​សម្រាប់​ការ​ឆ្លើយ​បញ្ជាក់​របស់​លោកស្រី គឺ​នៅ​ថ្ងៃទី​​៣១ខែ​កក្កដា។

​ក្នុងពេលដែល​តុលាការ​ធម្មនុញ្ញ​​សម្រេ​ច​ព្យួរ​តួនាទី​នាយករដ្ឋមន្ត្រី​ របស់​លោកស្រីកាលពីថ្ងៃទី​១ខែ​កក្កដា លោកស្រី បានឆ្លើយ​នឹងអ្នកសារព័ត៌មាន​ថា លោកស្រី​នឹង​ប្រើប្រាស់​ពេលវេលា​១៥ថ្ងៃ​ដែល​នឹង​ផុត​កំណត់​នៅ​ថ្ងៃទី​១៦ខែកក្កដា ​​ឆ្លើយ​បំភ្លឺ​ជាមួយ​តុលាការ​​។

​នៅពេលដែល​ការ​ដាក់​ពាក្យឆ្លើយ​បំភ្លឺ​បាន​ទៅដល់​ដៃ​តុលាការ​ធម្មនុញ្ញ​ ក្រុមសមាជិក​ព្រឹទ្ធសភា​ដែល​ដាក់​ពាក្យប្តឹង​នោះ នឹង​មានពេល១៥ថ្ងៃ​ដើម្បី​ឆ្លើយ​តប​ ហើយ​ការ​សម្រេច​របស់​តុលាការ​ត្រូវ​បាន​គេរំពឹងទុកថា នឹង​ធ្វើឡើង​ក្នុងពេលណាមួយ​ក្នុង​រយៈពេល​៦០ថ្ងៃ​ចាប់​ពីថ្ងៃព្យួរតួនាទី​កាលថ្ងៃទី​១​ខែកក្កដា​នោះមក៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤២ វិនាទី មុន

តុលាការ​ធម្មនុញ្ញថៃ​បើក​ផ្លូវ​ឲ្យ​ផែថងថានសុំពន្យាពេល ប៉ុន្តែ​ NACC ត្រៀមចាត់វិធានការបន្ត​​

សន្តិសុខសង្គម៤ នាទីutes មុន

អភិបាលខេត្តកណ្ដាល ជំរុញឲ្យមន្ត្រីជំនាញ និងអាជ្ញាធរក្រុងតាខ្មៅ ពន្លឿនការស្ដារប្រព័ន្ធលូ ដើម្បីបញ្ចៀសការជន់លិចពេលមានភ្លៀងធ្លាក់

ព័ត៌មានជាតិ៨ នាទីutes មុន

ប្រឡងឌីប្លូមព្រឹកថ្ងៃទី២នៅមណ្ឌលភ្នំពេញអវត្តមានបេក្ខជន៨នាក់ ខណៈថ្ងៃទី១អវត្តមានជាង២០០នាក់

កីឡា២២ នាទីutes មុន

ឱកាស​លេង​ខ្សែក្រវាត់​លើក​ទី២​ ក្នុង​អាជីព​ប្រដាល់​ សៅយ៉ាន់​ វិសាល​ មាន​ផល​ចំណេញ​អ្វី​ខ្លះ…

ព័ត៌មានជាតិ២២ នាទីutes មុន

មន្ត្រីក្រសួងមហាផ្ទៃ ជំរុញខេត្តសៀមរាប ឱ្យបន្តអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព កាន់តែល្អ

Sokha Hotels

ព័ត៌មានពេញនិយម