ព័ត៌មានអន្ដរជាតិ
WP៖ ត្រាំ អាចបើកដៃឲ្យអ៊ុយក្រែនប្រើមីស៊ីល ATACMS បាញ់ចូលជ្រៅក្នុងទឹកដីរុស្ស៊ី
យោងតាមការចុះផ្សាយកាលពីថ្ងៃចន្ទទី១៤កក្កដារបស់កាសែត Washington Post លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាផ្តល់សិទ្ធិប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ដល់អ៊ុយក្រែន សម្រាប់បាញ់ចូលជ្រៅក្នុងដីរុស្ស៊ី ដោយកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធា។

ផែនការនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់អាមេរិក ដើម្បីបង្កើនសម្ពាធយោធាលើទីក្រុងមូស្គូ និងបង្ខំឲ្យរុស្ស៊ីចូលតុចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
មីស៊ីល ATACM ដែលអាចវាយប្រហារគោលដៅបានចម្ងាយ ៣០០គីឡូម៉ែត្រ អាចអនុញ្ញាតឲ្យអ៊ុយក្រែនវាយលុកមូលដ្ឋានទ័ព អាកាសយានដ្ឋាន និងឃ្លាំងផ្គត់ផ្គង់របស់រុស្ស៊ី ដោយរហូតមកដល់ពេលនេះ អាវុធអ៊ុយក្រែនដែលទទួលបានពីសម្ព័ន្ធមិត្តលោកខាងលិច មិនទាន់មានសមត្ថភាពវាយប្រហារដល់គោលដៅទាំងនោះនៅឡើយទេ។
Washington Post បានចុះផ្សាយទៀតថា មីស៊ីលគ្រូស ដែលមានសមត្ថភាពបាញ់ដល់ទីក្រុងមូស្គូ ក៏ត្រូវបានពិចារណាផងដែរ ប៉ុន្តែមិនទាន់រាប់បញ្ចូលនៅក្នុងផែនការលើកនេះទេ។
ទន្ទឹមនឹងរបាយការណ៍មួយនេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសកាលពីល្ងាចថ្ងៃចន្ទថា «សន្តិភាពអាចធ្វើទៅបានទាល់តែប្រើកម្លាំងបាយ» ហើយបានអំពាវនាវឲ្យមានការដាក់សម្ពាធអតិបរមាលើរុស្ស៊ី ដើម្បីបញ្ឈប់សង្គ្រាម។ លោកថ្លែងថា «យើងត្រូវតែធ្វើគ្រប់យ៉ាងដើម្បីបង្ខំរុស្ស៊ីឲ្យបញ្ឈប់ការសម្លាប់ ដើម្បីសម្រេចបានសន្តិភាពពិតប្រាកដ និងធានាសន្តិសុខ»។
ចំណែកឯលោក ដូណាល់ ត្រាំ ក៏កាន់តែបង្ហាញការមិនពេញចិត្តខ្លាំងជាមួយមេដឹកនាំរុស្ស៊ី។ លោកបានគំរាមកំហែងដាក់«ពន្ធដ៏ធ្ងន់ធ្ងរ» លើបណ្តាប្រទេសដែលបន្តធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ប្រសិនបើទីក្រុងមូស្គូបរាជ័យក្នុងកិច្ចចរចាក្នុងរយៈពេល ៥០ថ្ងៃ។ លើសពីនេះទៅទៀត លោកក៏បានប្រកាសអំពីផែនការបញ្ជូនប្រព័ន្ធ Patriot ចំនួន១៧គ្រឿងទៅកាន់អ៊ុយក្រែនផងដែរ ដើម្បីការពារខ្លួនពីការវាយលុកដែនអាកាសរបស់រុស្ស៊ី។ លោក ត្រាំ បានលើកឡើងថា ពូទីន និយាយល្អតែនៅពីមុខគាត់ តែបន្ទាប់មកបែរទៅទម្លាក់គ្រាប់បែកកាន់តែខ្លាំងដៃលើអ៊ុយក្រែនទៅវិញ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
សន្តិសុខសង្គម២៤ ម៉ោង ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ