Connect with us

សន្តិសុខសង្គម

អភិបាលខេត្តប៉ៃលិន ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធសហការជាមួយម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ក្នុងការគ្រប់គ្រងជនបរទេស

បានផុស

នៅ

លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ស្នើឱ្យអាជ្ញាធរ កងកម្លាំង និងម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការផ្តល់ទិន្ន័យ និងវត្តមានចេញ-ចូលស្នាក់នៅរបស់ភ្ញៀវជនបរទេសដល់អាជ្ញាធរដែនដី និងមន្រ្តីជំនាញក្នុងការគ្រប់គ្រងវត្តមានជនបរទេសឱ្យបានច្បាស់លាស់ ដោយធានាអ្នកទាំងនោះមកស្នាក់នៅក្នុងខេត្តប៉ៃលិនស្របច្បាប់ មិនជាប់ពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋ និងមកជ្រកកោនប្រកបរបរឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) និងទីតាំងចែកចាយគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើបែបនេះរបស់លោកស្រីអភិបាលខេត្ត បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការងារគ្រប់គ្រងវត្តមានជនបរទេស និងយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ដល់ម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាខេត្តប៉ៃលិន។

លោកស្រី បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា ម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ដែលមកប្រជុំនាពេលនេះ គឺក្នុងគោលបំណងផ្សព្វផ្សាយពីខ្លឹមសារនៃការគ្រប់គ្រង វត្តមានជនបរទេស ដើម្បីធានាបានថា ជនបរទេសដែលស្នាក់នៅទីតាំងអាជីវកម្មរបស់ខ្លួន គឺសុទ្ធតែជាជនដែលស្នាក់នៅដោយស្របច្បាប់ មិនមានបទល្មើស មិនរត់គេចមកលាក់ខ្លួន មិនពាក់ព័ន្ធបទល្មើសឧក្រិដ្ឋ និងលួចលាក់ធ្វើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយត្រូវជៀសវាងការផ្សំគំនិតបិទបាំងបទល្មើស ឬលាក់បាំងជនបរទេសស្នាក់នៅប្រព្រឹត្តបទល្មើសខុសច្បាប់ នៅទីតាំងដែលខ្លួនបានជួល។

លោកស្រីអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា សម្រាប់អាជ្ញាធរខេត្តប៉ៃលិន ពិតជាគាំទ្រចំពោះការបើកអាជីវកម្ម វិនិយោគទុនបរទេស និងប្រជាពលរដ្ឋខ្មែរស្របច្បាប់គ្រប់ប្រភេទ តែក៏មិនចង់ឃើញមានការអនុវត្តខុសច្បាប់ ដូចជាការជួលទីតាំងអាជីវកម្ម បើកជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ទីតាំងចែកចាយគ្រឿងញៀន ឬលាក់បាំងជនបរទេសខុសច្បាប់នោះទេ ហើយដើម្បីឱ្យម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលរួចផុតទោសទណ្ឌនៃផ្លូវច្បាប់ ខណៈមានជនបរទេសមកជួលស្នាក់នៅ ត្រូវរាយការណ៍តាមប្រព័ន្ឋ FPCS ដែលជាប្រព័ន្ឋគ្រប់គ្រងទិន្នន័យស្នាក់នៅរបស់ជនបរទេស «ទាំងអ្នកស្នាក់នៅចាស់ និងអ្នកចំណូលថ្មី» ត្រូវគ្រប់គ្រងឯកសាររដ្ឋបាល ប្រវត្តអ្នកស្នាក់នៅ ហើយផ្តល់ទិន្ន័យដល់ជំនាញអាជ្ញាធរជំនាញ ជៀសវាងមានករណីខុសច្បាប់ ឬ មានបទល្មើសកើតឡើង គឺម្ចាស់អាជីវកម្មជួល នឹងអាចប្រឈមមុខចំពោះផ្លូវច្បាប់៕

អត្ថបទ៖ សេង សុវណ្ណរិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម