Connect with us

ព័ត៌មានអន្ដរជាតិ

​​​​កង​ទ័ពអ៊ុយក្រែនបាត់​បង់​យន្តហោះ​ចម្បាំង​បារាំង​​«Dassault Mirage 2000»​ លើក​ដំបូង​​​​ ​​​​​

បានផុស

នៅ

យន្តហោះចម្បាំង​របស់​ប្រទេសបារាំងមួយគ្រឿង​​ដែល​ត្រូវ​​បាន​ប្រគល់​​​ឲ្យ​​យោធា​​អ៊ុយក្រែន​​ក្នុងចម្បាំង​ជាមួយរុស្ស៊ី បានធ្លាក់​ជាលើក​ដំបូង ​ដោយសារ​បញ្ហាបច្ចេកទេស មិន​មែន​​ដោយសារ​ការ​វាយ​ប្រហារ​របស់រុស្ស៊ី​​​នោះទេ​ ប៉ុន្តែ​​​អាកាសយានិក​​​​បាន​រំដោះ​ខ្លួន​រួច​​​​​​​ពីគ្រោះថ្នាក់​នោះ​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​រដ្ឋាភិបាល​​បារាំង​របស់​ប្រធានាធិបតី​ Emmanuel Macron ​បាន​​​​ប្រគល់​​យន្តហោះ​ចម្បាំង​​សេរីចាស់ប្រភេទ «Dassault Mirage 2000»​ ដែល​ត្រូវ​បាន​​ដាក់​ឲ្យ​ដំណើរ​ការ​កាលទសវត្សរ៍​៨០ ​ឲ្យ​​​យោធា​អ៊ុយក្រែន​​ កាល​ពី​ខែ​កុម្ភៈ​កន្លងទៅ​ ដើម្បី​​បង្កើន​សមត្ថភាព​​​កង​ទ័ព​អាកាស​​អ៊ុយក្រែន​ក្នុងសង្គ្រាម​ជាមួយ​មហាអំណាច​រុស្ស៊ី​។

​តាមសេចក្តីរាយការណ៍របស់ The War Zone កងទ័ពអាកាសអ៊ុយក្រែនបានរាយការណ៍ថា «នៅល្ងាចថ្ងៃទី​២២ ​ខែកក្កដា ឆ្នាំ ២០២៥​ ខណៈពេលកំពុងបំពេញបេសកកម្មហោះហើរ លើ​ប្រភេត​យន្តហោះចម្បាំង Mirage-2000 ការបរាជ័យ​ផ្នែក​ឧបករណ៍យន្តហោះបានកើតឡើង ដែលអ្នកបើកបរបានរាយការណ៍ទៅអ្នកគ្រប់គ្រងការហោះហើរ»។

សេចក្តីរាយការណ៍បាន​បន្តថា «បន្ទាប់មក អ្នក​បើក​បរយន្តហោះ​នោះ បានធ្វើសកម្មភាព​ប្រកបដោយ​សមត្ថភាព ដូចដែលបានរំពឹងទុកក្នុងស្ថានភាព​វិបត្តិ ហើយបានរំដោះ​ខ្លួន​ចេញដោយជោគជ័យ។ ក្រុមរុករក និង​ក្រុម​​ជួយសង្គ្រោះបានរកឃើញអ្នកបើកយន្តហោះ ហើយ​ ស្ថានភាពរបស់គាត់មានស្ថេរភាព។ មិនមានអ្នករងរបួសនៅលើដីទេ។ គណៈកម្មការពិសេសមួយត្រូវបានតែង​តាំង​ដើម្បីស្រាវជ្រាវ​រក​មូលហេតុនៃឧប្បត្តិហេតុអាកាសចរណ៍»​។

កងទ័ពអាកាសអ៊ុយក្រែនបានទទួល Mirage ដំបូងរបស់ខ្លួនកាលពីខែកុម្ភៈ។ រដ្ឋាភិបាល​បារាំង​បាន​សន្យា​​ប្រគល់​​យន្តហោះ​ចម្បាំង​នេះ​​ចំនួន​៦គ្រឿ​ងទៅ​ឲ្យ​អ៊ុយក្រែន ប៉ុន្តែ​រហូតដល់​ពេលនេះ​ យន្តហោះ​ចម្បាំងនេះ​ត្រូវ​បានរាយការណ៍ថា បាន​ប្រគល់​ឲ្យ​អ៊ុយក្រែន​​​​ត្រឹម៣គ្រឿងប៉ុណ្ណោះ ខណៈ​អ៊ុយក្រែន​ស្នើ​សុំ​រហូត​១២​ទៅ​២០គ្រឿង​ដើម្បី​ពង្រឹង​​ទ័ព​អាកាស​។

តាមសេចក្តីរាយការណ៍ មុន​ពេល​ប្រគល់​យន្តហោះ​នេះ បារាំង​បាន​ធ្វើ​ការ​កែប្រែ​មិន​ជាក់លាក់ ដើម្បី​ឱ្យ​យន្តហោះនេះ​អាច​ហោះហើរ​បំពេញ​បេសកកម្ម​ពី​អាកាស​ទៅ​ដី។

នេះ​ជា​ការ​បាត់​បង់​ចុង​ក្រោយ​បង្អស់​របស់​យន្តហោះ​ចម្បាំងបារាំង​​ជំនាន់​ទី​៤ ដែល​បរិច្ចាគ​​ឲ្យ​អ៊ុយក្រែន​។ អ៊ុយក្រែន​ក៏​បាន​រាយការណ៍​ពី​ការ​បាត់​បង់​យន្តហោះ​ចម្បាំង F-16 យ៉ាង​តិច​បី​គ្រឿង​​ក្នុងសង្គ្រាម​ជាមួយរុស្ស៊ី​​។

​យន្តហោះ​ចម្បាំង Mirage 2000 ដែលត្រូវបានណែនាំក្នុងទសវត្សរ៍ឆ្នាំ ១៩៨០​ មិនមែនជាយន្តហោះចម្បាំងទំនើបបំផុតរបស់បារាំង​នោះ​ទេ។ វាជាយន្តហោះជំនាន់ទី៤​ដែលប្រទេសបារាំងកំពុងផ្អាកជាបណ្តើរៗ ដើម្បីគាំទ្រដល់​ការ​ផលិត​យន្តហោះ​ចម្បាំងប្រភេទ​ «Dassault Rafale» ថ្មី ដែលត្រូវ​បា​ន​រាយការណ៍​ល្បីខ្ទខ្ទា​ថា ​កងទ័ព​​​​​ប៉ាគីស្ថាន​​​​ប្រើប្រាស់មីស៊ីល​ចិន បាញ់ធ្លាក់​​ក្នុងសង្គ្រាម​​៣ថ្ងៃ​ជាមួយ​​ឥណ្ឌា៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៩ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន នេត្រ ភក្រ្តា ទទួលបានពានរង្វាន់ «បេសកជនពិសេស នៃសុចរិតភាពព័ត៌មាន»ពីប្រទេសស្រីលង្កា

សេដ្ឋកិច្ច៣៣ នាទីutes មុន

កម្ពុជារកចំណូលបានជាង $៧,៦ ពាន់លាន ពីការនាំចេញសម្លៀកបំពាក់នៅឆមាសទី១

កីឡា៣៨ នាទីutes មុន

ខេត្តត្បូងឃ្មុំ បំបាក់ ខេត្តព្រៃវែង ៧-០ ខណៈកំពង់ចាម ឈ្នះ ស្វាយរៀង ២-១ ពាន​សម្តេច​តេជោ​ថ្នាក់​ខេត្ត

ព័ត៌មានជាតិ៣៩ នាទីutes មុន

ពលករខ្មែរ ១ ម៉ឺន ៣ ពាន់នាក់ ទទួលបានការងារធ្វើក្រោយត្រឡប់មកពីប្រទេសថៃ

ព័ត៌មានជាតិ៤៧ នាទីutes មុន

មាត្រា១ មាត្រា៤ មាត្រា៧ មាត្រា២៨ និងមាត្រា២៩ នៃច្បាប់សញ្ជាតិ នឹងធ្វើវិសោធនកម្ម ដើម្បីកំណត់ដកសញ្ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម