Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការថៃ សម្រេចដាក់ពន្ធនាគារទាហាន ២ រូបដែលវាយសម្លាប់កូនទាហានខ្លួនឯង

បានផុស

នៅ

តុលាការយោធាកំពូលកាលពីថ្ងៃអង្គារទី២២ ខែកក្កដា បានចេញសេចក្តីសម្រេចចុងក្រោយ នៅក្នុងការស្លាប់របស់នាយទាហាន Phakaphong Tanyakan ហៅកាត់ថា Mei បានទទួលមរណភាពនៅឆ្នាំ ២០១៧ បន្ទាប់ពីត្រូវរៀមច្បងពីរនាក់ដាកទណ្ឌកម្មធ្ងនធ្ងរ និងវាយដំសម្លាប់នៅសាលាត្រៀមកងកម្លាំងប្រដាប់អាវុធ។

កូនទាហាន Phakaphong ទទួលមរណភាពកាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៧ បន្ទាប់ពីផ្តន្ទាទោសតាមវិន័យ ក្រោមកណ្តាប់ដៃរបស់ទាហានជាន់ខ្ពស់ពីររូបនៅសាលាត្រៀមកងយោធពលខេមរភូមិន្ទ (រូបថត៖ Phakaphong Tanyakan Social media)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម Bangkokpost បានចេញផ្សាយថា តុលាការ​បាន​កាត់​ទោស​ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ៤ ខែ និង ១៦ ថ្ងៃ និង​ពិន័យ​ជា​ប្រាក់ ១៥.០០០ បាត ព្រមទាំងទោស​ដាក់​ពន្ធនាគារត្រូវ​ព្យួរ​រយៈពេល​ពីរ​ឆ្នាំថែមទៀត។

ទាហានជាន់​ខ្ពស់​ពីរ​រូបនេះ ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ត្រឹម​តែ​ឈ្មោះ Pipat និង Phumipat ប៉ុណ្ណោះ។ តុលាការ​យោធា បាន​លើក​ឡើង​ពី​កង្វះខាត​នៃ​បទល្មើស​មុន​របស់​ជនជាប់ចោទ ហើយ​បាន​និយាយ​ថា ​ការ​ដាក់​ទោស​ពួកគេ​បន្ថែម​ទៀត ​នឹង​មិន​មាន​គោលបំណង​មាន​ប្រយោជន៍​អ្វី​ឡើយ។ តែការអនុញ្ញាតឲ្យពួកគេបន្តបម្រើប្រទេស នឹងមានអត្ថប្រយោជន៍ច្រើនជាងនេះ។

ជនរងគ្រោះដែលជាកូនសិស្សទាហាន បានទទួលមរណភាពនៅថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០១៧ បន្ទាប់ពីត្រូវទាហានដែលជារៀមច្បង ដាក់ទណ្ឌកម្មវិន័យដែលអនុវត្តដោយ Pipat និង Phumipat ប៉ុន្តែព័ត៌មានលម្អិតត្រូវបានទុកចោល។ អាថ៌កំបាំងជុំវិញការស្លាប់របស់គាត់ បានធ្វើឲ្យមានការចលាចលជាសាធារណៈ។

ក្រុម​គ្រួសារ​របស់​លោក​បាន​ដាក់​ពាក្យ​ប្ដឹង​អតីត​ទាហាន​ទាំង​ពីរ​នាក់​ពី​បទ​វាយ​ដំ​រហូត​ដល់​ស្លាប់ និង​ប្រឆាំង​គ្រូ​បង្រៀន​ម្នាក់ ​ពី​បទ​ធ្វេសប្រហែស​បណ្ដាល​ឲ្យ​ស្លាប់។ ដោយសារតែជនជាប់ចោទជា​មន្ត្រី​យោធា ហើយឧប្បត្តិហេតុបានកើតឡើងនៅក្នុងយុត្តាធិការយោធា សំណុំរឿងនេះត្រូវបានកាត់ទោសនៅក្នុងប្រព័ន្ធតុលាការយោធាតែម្ដង។

សំណុំរឿងនេះត្រូវបានបើកសវនាការដំបូងនៅក្នុងតុលាការយោធានៅក្នុងឆ្នាំ ២០១៨ និង ២០១៩ ។ តុលាការបានសំរេចផ្អាកការកាត់ទោសចំពោះទាហានទាំងពីរនាក់ ក្រោមការចោទប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម។ ការចោទប្រកាន់ផ្សេងទៀតត្រូវបានច្រានចោលដោយអ្នកស៊ើបអង្កេត និងព្រះរាជអាជ្ញាមួយចំនួន ដោយសារតែខ្វះសាក្សីគ្រប់គ្រាន់។ នៅខែតុលា ឆ្នាំ ២០១៣ សាលាឧទ្ធរណ៍បានតម្កល់ផ្នែកខ្លះនៃសេចក្តីសម្រេចរបស់តុលាការជាន់ទាប។

បច្ចុប្បនេះ តុលាការយោធាកំពូលបានចេញសេចក្តីសម្រេចច្បាស់លាស់ ដោយរកឃើញថា ចុងចោទទាំងពីរមានពិរុទ្ធភាពលើការចោទប្រកាន់ពីបទបង្ករបួសស្នាម និងផ្ដន្ទាទោសទាហានម្នាក់ ពីបទរំលោភលើដីកា។

ថ្លែង​បន្ទាប់​ពី​ការ​កាត់​ក្តី​ចុង​ក្រោយ​របស់​តុលាការ ម្តាយ​របស់កូនសិស្សទាហានដែលស្លាប់មានការ​សោកស្ដាយ​យ៉ាង​ខ្លាំង។ គាត់បាន​លើក​ឡើង​នូវ​សំណួរថា បើជាសិស្សធម្មតាឬជាជនស៊ីវិល យើងប្រហែលជាអាចយល់បាន ប៉ុន្តែទាំងនេះគឺសុទ្ធសឹងតែជាទាហានជាន់ខ្ពស់នៅក្នុងតំណែងបញ្ជាការ បុគ្គលដែលរំពឹងថានឹងគោរពច្បាប់ ប៉ុន្តែពួកគេជាអ្នករំលោភលើច្បាប់។ នោះបង្កើតជាសំណួរថា តើពួកគេពិតជាអាចធ្វើអ្វីបាន សម្រាប់ប្រទេសជាតិនាពេលអនាគត? ហើយ​តើ​យើង​អាច​ទុក​ចិត្ត​មន្ត្រី​រដ្ឋាភិបាល​ដែល​ប្រព្រឹត្ត​បែប​នេះ​ដើម្បី​បំពេញ​តួនាទី​ជា​ប្រយោជន៍​ជាតិ​បាន​យ៉ាង​ណា»?៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម