ព័ត៌មានជាតិ
អាជ្ញាធរចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសម្រួលចរន្តទឹកហូរលឿន
កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ អាជ្ញាធរភូមិ-សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយក្រុមការងារសាលារាជធានីភ្នំពេញ ធ្វើការចុះបូមស្តារប្រព័ន្ធលូដែលកកស្ទះជូនប្រជាពលរដ្ឋចំនួន ៣ ភូមិ ដើម្បីសម្រួលចរន្តទឹកហូរបានលឿន។

លោក សៅ សារិន ប្រធានភូមិត្រពាំងពោធិ៍ បានឲ្យដឹងថា ការបូមស្តារប្រព័ន្ធលូខាងលើនេះមានចំនួន ៣ ភូមិ គឺមានត្រពាំងពោធិ៍ ស្ថិតនៅផ្លូវ ៨៦ អា ភូមិព្រៃព្រីងខាងជើង ២ ផ្លូវ ១១៤ ខេ ស្ថិតក្នុងសង្កាត់ចោមចៅទី ៣ និងភូមិចាក់ជ្រូង ស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

លោកបន្តថា ការបូមលូនេះធ្វើឡើងក្រោយពីពលរដ្ឋបានស្នើសុំបន្ទាប់ពីមានការកកស្ទះចរន្តទឹកហូរយឺត និងមានកាកសំណល់ជាច្រើនជាប់ក្នុងប្រព័ន្ធលូ។

អាជ្ញាធរ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់មេត្តាទុកដាក់វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ចៀសវាងបោះចោលគ្មានសណ្ដាប់ធ្នាប់ អាចហូរចូលប្រព័ន្ធលូពេលភ្លៀងមកម្តងៗ៕
អត្ថបទ ៖ សុខា



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


