ព័ត៌មានអន្ដរជាតិ
ការចរចាអាមេរិក-ចិននៅស៊ុយអែត មិនសម្រេចអ្វីជាដុំកំភួន ខណៈការអនុវត្តពន្ធខ្ពស់អាស្រ័យលើ ត្រាំ
ការចរចាគ្នារយៈពេល ២ ថ្ងៃ (ចន្ទ អង្គារ) នៅទីក្រុងស្តុកខុលម៍ (ស៊ុយអែត) រវាងមន្រ្តីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងចិន មិនបានសម្រេចអ្វីជាដុំកំភួននោះទេ ក្រៅតែពីការព្រមព្រៀងគ្នាលើការចរចាបន្តលើកពេលអនុវត្តពន្ធខ្ពស់ ៩០ ថ្ងៃទៀត ប៉ុន្តែការសម្រេចគឺអាស្រ័យលើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

មន្រ្តីសហរដ្ឋអាមេរិកបានអះអាងថា ការបន្តលើកពេល ឬមិនលើកពេលអនុវត្តពន្ធខ្ពស់ គឺអាស្រ័យលើការសម្រេចរបស់ ត្រាំ ខណៈកាលកំណត់នៅថ្ងៃទី ១២ សីហា កាន់តែខិតជិតមកដល់។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីរតនាគារអាមេរិក លោក Scott Bessent ដែលជួបជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បានលើកឡើងថា៖ «ការប្រជុំប្រកបដោយការស្ថាបនា គ្រាន់តែថា យើងមិនទាន់សម្រេចចុងក្រោយ»។
លោក ត្រាំ ឯណោះវិញ បាននិយាយថា លោក Bessent បានប្រាប់លោកអំពីកិច្ចប្រជុំជាមួយចិន។ លោកថ្លែងថា ហើយថា រដ្ឋមន្រ្តីរតនាគារអាមេរិកមានសុទិដ្ឋិនិយមលើកិច្ចប្រជុំនៅថ្ងៃចន្ទ ជាជាងនៅថ្ងៃអង្គារ។

គួរបញ្ជាក់ថា ក្រោយគំរាមកំហែងដាក់ពន្ធខ្ពស់លើដៃគូពាណិជ្ជកម្មអស់រយៈពេលជាច្រើនខែ លោក ត្រាំ បានធានាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប (EU) ជប៉ុន ឥណ្ឌូណេស៊ី និងប្រទេសដទៃទៀត។ យ៉ាងណាមិញ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន មិនទាន់សម្រេចបាននៅឡើយទេ ខណៈភាពសំខាន់នៃសេដ្ឋកិច្ចចិន និងភាពនាំមុខគេលើធនធានរ៉ែកម្រ គឺជាកត្តាលេចធ្លោសម្រាប់ចិនក្នុងការចរចាពន្ធ តបទៅនឹងពន្ធ ត្រាំ។
ចិន និងអាមេរិក ធ្លាក់ចូលទៅក្នុងសង្រ្គាមពាណិជ្ជកម្មធ្ងន់ធ្ងរ ដោយអាមេរិក ដាក់ពន្ធ ១៤៥ ភាគរយ លើទំនិញចិន ហើយចិនសឹកសឹកជាបន្តបន្ទាប់ ដោយដំឡើងពន្ធលើទំនិញអាមេរិក ដល់ ១២៥ ភាគរយ។ នៅពាក់កណ្ដាលខែឧសភា ភាគីទាំង២សម្រេចកិច្ចព្រមព្រៀងទម្លាក់ពន្ធ ១១៥ ភាគរយ រៀងៗខ្លួន ដោយអនុវត្តវារយៈពេល ៩០ ថ្ងៃ៕
-
សេដ្ឋកិច្ច១៣ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៧ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


