Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បន្តផ្តល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ក្នុងម្នាក់ជូនដល់មន្ត្រីរាជការ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ

បានផុស

នៅ

នៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ រាជរដ្ឋាភិបាល បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌចំនួន ៥០ ០០០ (ប្រាំម៉ឺន) រៀល ក្នុងម្នាក់ៗជូនមន្ត្រីរាជការ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈលិខិតចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ការបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ គឺធ្វើឡើងដំណាលគ្នាជាមួយនឹងការបើកប្រាក់បៀវត្សសរុបប្រចាំខែកញ្ញ តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ និងត្រូវរៀបចំបើកផ្តល់ប្រាក់ បៀវត្សលើកទី១ សម្រាប់ខែតុលា ឆ្នាំ២០២៥ ឱ្យបានក្នុងសប្ដាហ៍ទី១ នៃខែតុលា និងលើកទី២ ឱ្យបានក្នុងសប្ដាហ៍ទី៣ នៃខែតុលា ជូនមន្ត្រីរាជការរបស់ខ្លួន។ ដោយឡែកសម្រាប់ការបើកផ្តល់ប្រាក់បៀវត្សខែវិច្ឆិកា ឆ្នាំ២០២៥ សូមអនុវត្ត តាមនីតិវិធីដែលបានកំណត់ជាធរមាន។

ក្រសួងមុខងារសាធារណៈសង្ឃឹមថា គ្រប់ក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោក លោកសី អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ ចូលរួមសហការអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម