ព័ត៌មានអន្ដរជាតិ
ចិនច្រានចោលការទាមទាររបស់អាមេរិកឲ្យកាត់បន្ថយការទិញប្រេងពីរុស្ស៊ី និងអ៊ីរ៉ង់
ប្រទេសចិន បានប្រឆាំងនឹងការទាមទាររបស់សហរដ្ឋអាមេរិកឲ្យបញ្ឈប់ការទិញប្រេងពីរុស្ស៊ី និងអ៊ីរ៉ង់ ដោយព្រមានក្រុងវ៉ាស៊ីនតោនថា ការបង្ខិតបង្ខំនេះនឹងមិនធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយថាមពល ឬផលប្រយោជន៍ជាតិរបស់ខ្លួនឡើយ។

ក្រសួងការបរទេសចិន បានបង្ហោះសារនៅលើបណ្ដាញសង្គម X បន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មកម្រិតខ្ពស់ជាមួយសហរដ្ឋអាមេរិករយៈពេលពីរថ្ងៃនៅទីក្រុង Stockholm ថា «ប្រទេសចិននឹងធានាជានិច្ចនូវការផ្គត់ផ្គង់ថាមពលរបស់ខ្លួននៅក្នុងវិធីដែលបម្រើផលប្រយោជន៍ជាតិរបស់យើង»។ សេចក្តីថ្លែងការណ៍នេះ គឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងការគំរាមកំហែងរបស់ទីក្រុងវ៉ាស៊ីនតោនអំពីពន្ធ ១០០% លើទំនិញរបស់ចិន ប្រសិនបើទីក្រុងប៉េកាំងបន្តកិច្ចព្រមព្រៀងថាមពលជាមួយទីក្រុងមូស្គូ និងទីក្រុងតេហេរ៉ង់។
ក្រសួងបានបន្ថែមថា «ការបង្ខិតបង្ខំ និងការគាបសង្កត់នឹងមិនសម្រេចបានអ្វីទាំងអស់។ ចិននឹងការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន»។
អាមេរិក កំពុងជំរុញចិន និងឥណ្ឌាឲ្យកាត់បន្ថយការទិញប្រេងឆៅពីរុស្ស៊ី និងអ៊ីរ៉ង់ ដោយលើកឡើងពីការព្រួយបារម្ភថា ប្រាក់ចំណូលពីប្រេងកំពុងជួយផ្តល់មូលនិធិសង្រ្គាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន និងការគាំទ្ររបស់អ៊ីរ៉ង់សម្រាប់ក្រុមសកម្មប្រយុទ្ធក្នុងតំបន់។ យ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងអះអាងថា ប្រតិបត្តិការរបស់ខ្លួនមានច្បាប់ និងមានសារៈសំខាន់ចំពោះសន្តិសុខថាមពលជាតិ។
មកទល់ពេលនេះ ចិនគឺជាប្រទេសនាំចូលប្រេងធំបំផុតរបស់អ៊ីរ៉ង់ ដោយបានទិញរហូតដល់ ៩០% នៃការនាំចេញរបស់ទីក្រុងតេហេរ៉ង់។ នេះបើយោងតាមការប៉ាន់ស្មានរបស់រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក។ បន្ថែមពីនេះ ចិនក៏នៅតែជាអតិថិជនដ៏សំខាន់សម្រាប់ប្រេងឆៅរបស់រុស្ស៊ី ទោះបីជាឥណ្ឌានាំមុខគេក្នុងការទិញតាមសមុទ្រក៏ដោយ។ ទិន្នន័យថ្មីៗពីសាលាសេដ្ឋកិច្ច Kyiv របស់អ៊ុយក្រែន បានបង្ហាញថា ការនាំចូលប្រេងរបស់ចិនពីរុស្ស៊ីបានកើនឡើង ២០% នៅក្នុងខែមេសា ដោយឈានដល់ជាង ១,៣លានបារ៉ែលក្នុងមួយថ្ងៃ៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


