ព័ត៌មានអន្ដរជាតិ
EU ពន្យារពេលចាត់វិធានការឆ្លើយតបពន្ធ ត្រាំ ៦ ខែ
សហភាពអឺរ៉ុប (EU) បានប្រកាសកាលពីថ្ងៃចន្ទថា ប្លុកនឹងពន្យារពេល ៦ ខែ ក្នុងការអនុវត្តវិធានការឆ្លើយតបពន្ធខ្ពស់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីទុកពេលបន្ថែមសម្រាប់ការចរចាពាណិជ្ជកម្ម។

តាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC អ្នកនាំពាក្យគណៈកម្មាធិការសហភាពអឺរ៉ុបសម្រាប់ពាណិជ្ជកម្ម បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «នៅថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២៥ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពន្ធគយនិងពាណិជ្ជកម្ម» ដែលស្ដារឡើងវិញនូវ «ស្ថិរភាព» សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្មនៅសងខាងនៃមហាសមុទ្រអាត្លង់ទិក។
អ្នកនាំពាក្យដដែលបានបន្តថា៖ «សហភាពអឺរ៉ុបបន្តធ្វើការជាមួយសហរដ្ឋអាមេរិកដើម្បីសម្រេចលើសេចក្តីថ្លែងការណ៍រួមមួយ ដូចដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី ២៧ ខែកក្កដា។ ក្រោមគោលបំណងទាំងនេះ គណៈកម្មការនឹងចាត់វិធានការចាំបាច់ដើម្បីផ្អាក ៦ ខែ នូវវិធានការតបតរបស់សហភាពអឺរ៉ុបប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលគ្រោងចូលជាធរមាននៅថ្ងៃទី ៧ ខែសីហា»។

គួរគូសបញ្ជាក់ថា កាលពីសប្ដាហ៍មុន លោក ត្រាំ បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ EU ដែលរួមបញ្ចូលទាំងពន្ធ ១៥ ភាគរយ លើទំនិញអឺរ៉ុបភាគច្រើនទៅកាន់សហរដ្ឋអាមេរិក រួមទាំងរថយន្តផងដែរ។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀង សេតវិមានបាននិយាយថា EU នឹងដកពន្ធសំខាន់ៗលើទំនិញអាមេរិក។ ក្រៅពីនេះ លោក ត្រាំ ឯណោះវិញបាននិយាយថា EU ព្រមទិញថាមពលរបស់អាមេរិកក្នុងតម្លៃ ៧៥០ ប៊ីលានដុល្លារ និងបន្ថែមការវិនិយោគប្រមាណ ៦០០ ប៊ីលានដុល្លារ លើទឹកដីអាមេរិក៕
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានជាតិ៣ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


