Connect with us

ព័ត៌មានជាតិ

កែសម្រួលក្រុមព័ត៌មាន HOTLINE ដើម្បីជំរុញការដោះស្រាយបញ្ហារបស់ជនបរទេសនៅកម្ពុជា

បានផុស

នៅ

ក្រុមការងារព័ត៌មានទាន់ហេតុការណ៍ (HOTLINE) របស់អគ្គស្នងការនគរបាលជាតិ ត្រូវបានកែសម្រួលសមាសភាពឡើងវិញ ដើម្បីធានាប្រសិទ្ធភាពបន្ថែមទៀត និងជំរុញការងារដោះស្រាយរាល់បញ្ហារបស់ជនបរទេសដែលមនៅកម្ពុជា ពិសេសទាក់ទងនឹងសុខសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពក្រុមការងារព័ត៌មានទាន់ហេតុការណ៍នេះ ដល់តំណាងស្ថានទូត និងស្ថានកុងស៊ុលបរទេសប្រចាំនៅកម្ពុជា។

កិច្ចប្រជុំផ្សព្វផ្សាយនេះ គឺបានធ្វើឡើងដើម្បីបង្កលក្ខណៈងាយស្រួលដល់កិច្ចសហការរវាងស្ថាប័នមានសមត្ថកិច្ចកម្ពុជា ជាមួយស្ថានតំណាងបរទេសដែលប្រចាំកម្ពុជា ជាពិសេសទំនាក់ទំនងល្អក្នុងការផ្ដល់ព័ត៌មានទៅវិញទៅមកទាក់ទងនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា ក្រុមព័ត៌មានទាន់ហេតុការណ៍នេះ គឺជាយន្តការដ៏ចាំបាច់មួយដែលត្រូវបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការផ្លាស់ប្ដូរ ឬចែករំលែកព័ត៌មានអំពីសភាពការណ៍ និងស្ថានភាពរបស់ជនបរទេសដែលកំពុងមានវត្តមានក្នុងប្រទេសកម្ពុជា ដើម្បីធានាឱ្យបានសន្តិសុខ សុវត្ថិភាព និងការពារប្រយោជន៍ពួកគាត់ឱ្យបានល្អប្រសើរ ជាពិសេសដើម្បីផ្តល់ពត៌មានទៅវិញទៅមកក្នុងគោលដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បាតុភាព អំពើភេរវកម្ម អំពើដែលបង្កឱ្យមានអសន្តិសុខ អំពើល្មើសច្បាប់ ឬបញ្ហាផ្សេងទៀតឱ្យបានទាន់ពេលវេលា។

តាមលោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ការបង្កើតក្រុមការងារព័ត៌មានទាន់ហេតុការណ៍ ជាមួយជនបរទេសនេះ ក៏នឹងពង្រឹងប្រសិទ្ធភាពកិច្ចការពារសន្តិសុខ និងក្ដីសុខសុវត្ថិភាពទាំងនិវេសនដ្ឋាន ទីតាំងស្ថានទូត ស្ថានកុងស៊ុល និងមន្ត្រីការទូតទាំងអស់កំពុងមានវត្តមាននៅកម្ពុជា រាប់ទាំងវិនិយោគិន និងអ្នកទេសចរណ៍បរទេសដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម