ព័ត៌មានអន្ដរជាតិ
ស្លាប់អ្នកកាសែត Al Jazeera ៥នាក់នៅហ្គាហ្សា ហើយម្នាក់ត្រូវចោទថាជាបក្ខពួកក្រុមហាម៉ាស
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យទី១០ខែសីហាឆ្នាំ២០២៥ បានសម្លាប់អ្នកកាសែត Al Jazeera ចំនួន៥នាក់នៅជិតមន្ទីរពេទ្យ al-Shifa ក្នុងទីក្រុងហ្គាហ្សា ដោយក្នុងនោះមានអ្នករាយការណ៍ព័ត៌មានម្នាក់ឈ្មោះ Anas Al Sharif ដែលត្រូវអ៊ីស្រាអែលចោទប្រកាន់ថាមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស។

ការវាយប្រហារបានកំណត់គោលដៅលើតង់មួយកន្លែងនៅខាងក្រៅមន្ទីរពេទ្យ ដែលបានបណ្តាលឲ្យមនុស្សស្លាប់សរុបចំនួន៧នាក់។
យោធាអ៊ីស្រាអែលបានទទួលស្គាល់ថាបានកំណត់គោលដៅលើក្រុមរបស់លោក Al Sharif ប្រាកដមែន ដោយអះអាងថា អ្នកយកព័ត៌មាន Al Jazeera រូបនេះបានដឹកនាំក្រុមហាម៉ាសវាយប្រហារដោយគ្រាប់រ៉ុកកែតលើជនស៊ីវិល និងទាហានអ៊ីស្រាអែល។ យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «Anas Al Sharif បានបម្រើការជាប្រធានភ្នាក់ងារភេរវករនៅក្នុងក្រុមហាម៉ាស និងបានចូលរួមនៅក្នុងការរៀបចំការវាយប្រហារដោយគ្រាប់រ៉ុកកែត»។
Al Jazeera បានកំណត់អត្តសញ្ញាណជនរងគ្រោះផ្សេងទៀតមានដូចជា Mohammed Qreiqeh, Ibrahim Zaher, Mohammed Noufal, Moamen Aliwa និង Mohammed Noufal ទាំងអស់សុទ្ធតែត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតែមួយ។
នៅមុនការវាយប្រហារ លោក Al Sharif បានបង្ហោះនៅលើបណ្ដាញសង្គម X អំពីការបង្កើនការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅក្នុងទីក្រុងហ្គាហ្សា។ វីដេអូចុងក្រោយរបស់គាត់ បានចាប់យករូបភាពនៃការបំផ្ទុះឥតឈប់ឈរទាំងយប់របស់អ៊ីស្រាអែល អមជាមួយឃ្លាថា «ការទម្លាក់គ្រាប់បែកមិនឈប់រយៈពេលពីរម៉ោងកន្លងមកនេះ—ការឈ្លានពានរបស់អ៊ីស្រាអែលលើទីក្រុងហ្គាហ្សាបានកើនឡើងខ្លាំងហើយ»។
ការសម្លាប់នេះ បានទាក់ទាញការថ្កោលទោសយ៉ាងខ្លាំងពីអ្នកតស៊ូមតិសេរីភាពសារព័ត៌មាន។ ក្រុមអ្នកកាសែតប៉ាឡេស្ទីន បានហៅវាថាជាការបំផ្លិចបំផ្លាញដល់សេរីភាពសារព័ត៌មាន ខណៈដែលគណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) ធ្លាប់បានព្រមានពីការគំរាមកំហែងដល់សុវត្ថិភាពរបស់លោក Al Sharif។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី Irene Khan កាលពីខែមុនធ្លាប់បានច្រានចោលការចោទប្រកាន់របស់អ៊ីស្រាអែលប្រឆាំងនឹងលោក Al Sharif ថា«មិនមានភស្តុតាង»។
សូមបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅខែតុលាឆ្នាំ២០២៣ អ៊ីស្រាអែលជារឿយៗបានចោទប្រកាន់អ្នកកាសែតប៉ាឡេស្ទីនម្តងហើយម្តងទៀតអំពីទំនាក់ទំនងជាមួយក្រុមហាម៉ាស ខណៈតួលេខសរុបនៃអ្នកកាសែតដែលបាត់បង់ជីវិតនៅហ្គាហ្សា ហក់ឡើងដល់ ២៣៧នាក់៕

ដោយ៖ ឈាង
ចុចអាន៖ ណេតាន់យ៉ាហ៊ូ រងការរិះគន់ជុំទិសនៅក្រុមប្រឹក្សាសន្តិសុខ UN អំពីផែនការវាយយកហ្គាហ្សា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


