ព័ត៌មានអន្ដរជាតិ
២៤ខេត្តនៅថៃ ប្រុងជើងការខ្ពស់ទប់ទល់គ្រោះទឹកជំនន់និងបំណាក់ដី ដល់ថ្ងៃអាទិត្យ
ខេត្តថៃចំនួន២៤ កំពុងប្រុងជើងការខ្ពស់ទប់ទល់នឹងគ្រោះទឹកជំនន់និងបំណាក់ដី ចាប់ពីថ្ងៃសុក្រទី១៥ដល់ថ្ងៃអាទិត្យទី១៧ខែសីហាឆ្នាំ២០២៥។

យោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានបង្ការគ្រោះមហន្តរាយថៃ, ក្នុងចំណោមខេត្តទាំង២៤នោះ មាន១០ខេត្តស្ថិតនៅតំបន់ភាគខាងជើង ៦ខេត្តនៅភាគឦសាន ៤ខេត្តនៅភាគកណ្តាលនិង៤ខេត្តនៅភាគខាងត្បូង។
ក្នុងសេចក្តីប្រកាសនោះ នាយកដ្ឋានបានព្រមានឲ្យពលរដ្ឋប្រយ័ត្នខ្លួនចំពោះការបាក់ដីនិងជំនន់រហ័ស ជាពិសេសខេត្តនៅភាគខាងជើងតែម្តង ព្រោះថា ទីនោះនឹងមានភ្លៀងធ្លាក់ខ្លាំង បណ្តាលមកពីឥទ្ធិពលនៃព្យុះ Podul។
ទន្ទឹមនោះដែរ បើតាមការចុះផ្សាយរបស់ The Nation, អាជ្ញាធរបានណែនាំឲ្យពលរដ្ឋត្រូវត្រៀមខ្លួនជានិច្ចចំពោះការជម្លៀស ខណៈក្រុមជួយសង្គ្រោះក៏កំពុងឈរជើង ត្រៀមសម្ភារៈនិងឧបករណ៍នានាផងដែរ ដើម្បីធ្វើប្រតិបត្តិការក្នុងករណីកើតមានគ្រោះអាសន្នណាមួយ។

មុននេះដែរ នាយកដ្ឋានឧតុនិយមថៃ បានព្រមានឲ្យខេត្តទូទាំងប្រទេស ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះព្យុះទីហ្វុង Podul ខណៈឥទ្ធិពលនៃព្យុះនេះក៏បង្កហានិភ័យដល់ទីក្រុងបាងកកដែរ។
ព្យុះ Podul នេះក៏ជះឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជាដូចគ្នា ដែលវានឹងធ្វើឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
ទោះបីជាយ៉ាងណាក៏ដោយ ព្យុះទី១១ក្នុងឆ្នាំ២០២៥មួយនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តភាគពាយព្យប្រទេសថៃ ប្រកាសអាសន្ន ព្រោះទឹកជំនន់ ធ្ងន់ធ្ងរខ្លាំងពេក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


