ព័ត៌មានអន្ដរជាតិ
ខេត្តភាគពាយព្យប្រទេសថៃ ប្រកាសអាសន្ន ព្រោះទឹកជំនន់ ធ្ងន់ធ្ងរខ្លាំងពេក
ខេត្ត Mae Hong Son ភាគពាយព្យប្រទេសថៃ បានប្រកាសអាសន្នដោយសារតែរងការវាយប្រហារដោយគ្រោះទឹកជំនន់ ធ្ងន់ធ្ងរខ្លាំងពេក។

គិតត្រឹមថ្ងៃពុធទី៦ខែសីហាឆ្នាំ២០២៥ ជំនន់រហ័សដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងឥតឈប់ បានបង្កការជន់លិចតំបន់ជាច្រើន ហើយថែមទាំងកាត់ផ្តាច់ផ្លូវនិងបណ្តាលឲ្យបាក់ដីជាច្រើនកន្លែងផងដែរ ជាពិសេសស្រុក Muang ត្រូវរងគ្រោះខ្លាំងជាងគេ។
ភ្លៀងធ្លាក់ខ្លាំងដែលជាឥទ្ធិពលនៃព្យុះមូសុង បានជំរុញឲ្យកម្រិតទឹកនៅតាមប្រឡាយ ព្រែក ស្ទឹង បឹងបួ ហក់ឡើងយ៉ាងគំហុក ជន់លិចផ្ទះប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ដល់ថ្នាក់អ្នកខ្លះ ជម្លៀសចេញសឹងមិនទាន់។

តាមការបញ្ជាក់ពីមន្ទីរឧតុនិយមខេត្ត, ស្ថានភាពគ្រោះធម្មជាតិនេះ នឹងមិនធូរស្រាលឆាប់ៗទេ ខណៈមានការព្យាករថា ទឹកភ្លៀងនឹងបន្តធ្លាក់ខ្លាំងទៀត នារយៈពេលប៉ុន្មានថ្ងៃខាងមុខ។
ក្រៅពីគ្រោះទឹកជំនន់នេះ ស្រុក Mueang នៃខេត្ត Mae Hong Son ក៏កើតមានការរញ្ជួយដីរហូតដល់ទៅ៤លើកផងដែរ កាលពីថ្ងៃចន្ទ។

ការរញ្ជួយដីដំបូងកើតឡើងនៅម៉ោង ៦:៣៩នាទីល្ងាច មានកម្រិត ៣.១រ៉ិចទ័រ ជាមួយជម្រៅ២គីឡូម៉ែត្រ។ ការរញ្ជួយដីលើកទី២កើតឡើងនៅម៉ោង ៦:៥៩នាទីល្ងាច កម្រិត ២.៦រ៉ិចទ័រ ជម្រៅ៣គីឡូម៉ែត្រ, លើកទី៣នៅម៉ោង ៧:០៦នាទីយប់ កម្រិត ១.៦រ៉ិចទ័រ ជម្រៅ៣គីឡូម៉ែត្រនិងលើកទី៤នៅម៉ោង ៧:១៤នាទីយប់ កម្រិត ២.៤រ៉ិចទ័រ ជម្រៅ២គីឡូម៉ែត្រ។
ទោះបីជាយ៉ាងណាក៏ដោយ បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ, ដោយសាររញ្ជួយដីទាំងនេះមានកម្លាំងខ្សោយ វាមិនបង្កការខូចខាតអ្វីទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រជាជនថៃ កំពុងរងទុក្ខវេទនាដោយសារទឹកជំនន់ ខណៈមនុស្សច្រើននាក់ត្រូវជម្លៀស
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


