ព័ត៌មានជាតិ
ក្មេងប្រុសម្នាក់ និងពលរដ្ឋ នៅតាកែវ ត្រូវគ្រូពេទ្យយកសំណាក ក្រោយពាក់ព័ន្ធជាមួយបុរសគេចមិនធ្វើចត្តាឡីស័ក
ក្មេងប្រុសម្នាក់ និងពលរដ្ឋជាច្រើនអ្នក ដែលរស់នៅនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានក្រុមគ្រូពេទ្យទៅយកសំណាក ក្រោយជាប់ពាក់ព័ន្ធជាមួយបុរសមា្នក់ ដែលគេចមិនធ្វើចត្តាឡីស័កនៅក្រុងភ្នំពេញ។

លើកទី១ហើយនៅក្នុងខេត្តតាកែវ ក្មេងតូចម្នាក់នេះត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យ រួមជាមួយប្រជាពលរដ្ឋផ្សេងទៀត ដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយនិងបុគ្គលដែលមាន វិជ្ជមានកូវីដ១៩ មានឈ្មោះពេជ្រ កុសល ដែលគេចចេញពីការធ្វើចត្តាឡីស័កនៅភ្នំពេញ ហើយបានមកស្រុក ភូមិព្រៃព្រំ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ។


ចំពោះបុគ្គលឈ្មោះ ពេជ្រ កុសល ខាងលើនោះ ត្រូវបានក្រុមគ្រូពេទ្យ តាមយកដល់ផ្ទះនៅភូមិឃុំខាងលើកាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២១ ហើយនៅព្រឹកថ្ងៃទី ០៦ ខែមេសានេះ អាជ្ញាធរស្រុកព្រៃកប្បាស រួមជាមួយនិងក្រុមគ្រូពេទ្យ បាននិងកំពុងប្រមូលអ្នកពាក់ព័ន្ធជាមួយនិងបុគ្គលវិជ្ជមានកូវីដ១៩ខាងលើ ដើម្បីយកសំណាកទៅពិនិត្យ សង្ឃឹមថាពួកគាត់និងមានសុខភាពល្អទាំងអស់គ្នាមកវិញ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ បងប្អូនរស់នៅតាមខណ្ឌ អាចផ្ទៀងផ្ទាត់អ្នកឆ្លងកូវីដតាមខណ្ឌនីមួយៗ មានទាំងឈ្មោះ អាសយដ្ឋានស្នាក់នៅ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


