Connect with us

សេដ្ឋកិច្ច

លោក ងន សាំង៖ ចំណែកទីផ្សាររថយន្តថ្មី​នឹងកើន​ដល់ ៦០% នៅឆ្នាំ ២០២៥

បានផុស

នៅ

ចំណែកទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយរំពឹងថានឹងកើន​​​ដល់ ៦០% នៅដំណាច់ឆ្នាំ ២០២៥ ខណៈការនាំចូលរថយន្តជជុះមានការធ្លាក់ចុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា មានប្រសាសន៍ថា ទីផ្សាររថយន្តមានកំណើនទីផ្សាររថយន្តនៅកម្ពុជា មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់ពីវិបបត្តិជំងឺកូវីដ១៩។ កំណើននៃទីផ្សាររថយន្ត ដោយសារប្រជាជនកម្ពុជាសម្បូរដោយវ័យ​ក្មេង ហើយដល់ពេលដែលពួកគាត់មានតម្រូវការរថយន្ត។

ម្យ៉ាងទៀតស្ថានភាពសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរជាងមុន មនុស្សម្នាក់ៗ មានការងារធ្វើ ដែលនាំឱ្យពួកគាត់មានចំណូលច្រើនជាងមុន ហើយធ្វើឱ្យមានតម្រូវការរថយន្ត ក៏កើនឡើងដែរ ខណៈអ្នកវិនិយោគ ក៏ច្រើនជាងមុនដែរ ព្រោះអ្នកវិនិយោគក៏ត្រូវការវិនិយោគច្រើនជាងមុនដែរ។

លោកបានបញ្ជាក់ថា៖ «រថយន្តថ្មីកើនជាងរថយន្តជជុះ ទំនោររថយន្តថ្មីនាំចូលមកច្រើនជាង​រថយន្តជជុះ ឆ្នាំ ២០២៥ កំណើនកើន ប្រហែលចំនួនរថយន្តថ្មី កើនដល់ ៦០% ហើយរថយន្តជុះនៅ ៤០%»។

លោកក ងន សាំង បានបន្ថែមថា បច្ចុប្បន្នលក្ខខណ្ឌបង់រំលោះក៏ងាយស្រួល ដែលអំណោយផលដល់អតិថិជន ដែលជាមូលហេតុធ្វើឱ្យទីផ្សារថយន្តល្អប្រសើរដែរ។ កម្ពុជាមានរោងចក្រផលិតរថយន្តនៅក្នុងស្រុក ដែលធ្វើឱ្យតម្លៃរថយន្តមានភាពសមរម្យ ផលិតផលល្អ តម្លៃសមស្រប តម្រូវការក៏កើនឡើងដែរ។

យោងតាមក្រសួងពាណិជ្ជកម្ម គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២៥ កម្ពុជាបានចំណាយប្រាក់ជាង ៤៨៧ លានដុល្លារ ក្នុងការនាំចូលរថយន្តគ្រួសារ កើនឡើង ៦៦% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។

កាលពីឆ្នាំ២០២៤កន្លងទៅនេះ កម្ពុជាបានចំណាយប្រាក់ជាង១ពាន់លានដុល្លារក្នុងការនាំចូលនូវ​យានយន្តគ្រប់ប្រភេទធៀបនឹងឆ្នាំ២០២៣​ដែលមានទឹកប្រាក់សរុបជិត៩០៣លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម