សេដ្ឋកិច្ច
កម្ពុជានាំចូលរថយន្តមានទំហំជាង ១ ពាន់លានដុល្លារ កើនជាង ៦០% កាលពីឆ្នាំមុន
កម្ពុជានាំចូលរថយន្តគ្រួសារ មានទំហំទឹកប្រាក់ចំនួន ១,១ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៥ កើនឡើង ៦០,២១% ធៀបនឹងឆ្នាំ ២០២៤ ឆ្លុះបញ្ចាំងពីតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងស្រុកកើនឡើង។ នេះយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា មានប្រសាសន៍ថា ទីផ្សាររថយន្តនៅកម្ពុជា មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩។ កំណើននៃទីផ្សាររថយន្តនៅកម្ពុជា ដោយសារប្រជាជនកម្ពុជាសម្បូរដោយមនុស្សវ័យក្មេង ហើយដល់ពេលដែលពួកគាត់មានតម្រូវការរថយន្ត។
លោកបានបន្ថែមថា៖ «ស្ថានភាពសេដ្ឋកិច្ចកម្ពុជា មានភាពល្អប្រសើរជាងមុន មនុស្សម្នាក់ៗ មានការងារធ្វើ ដែលនាំឱ្យពួកគាត់មានចំណូលច្រើនជាងមុន ហើយធ្វើឱ្យមានតម្រូវការរថយន្តក៏កើនឡើងដែរ ខណៈអ្នកវិនិយោគ ក៏ច្រើនជាងមុនដែរ ព្រោះអ្នកវិនិយោគក៏ត្រូវការវិនិយោគច្រើនជាងមុនដែរ»។

ទោះយ៉ាងណា ចំណែកទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយកើនដល់ ៦០% នៅដំណាច់ឆ្នាំ ២០២៥ ខណៈការនាំចូលរថយន្តជជុះមានការធ្លាក់ចុះ៕

អត្ថបទ៖ ឡេង ដេត
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


