ព័ត៌មានអន្ដរជាតិ
បាក់ស្ពានក្នុងខេត្ត Qinghai ប្រទេសចិន សម្លាប់មនុស្ស ១២ នាក់
សោកនាដកម្មបាក់ស្ពានមួយនៅក្នុងខេត្ត Qinghai ភាគពាយ័ព្យប្រទេសចិន បានបណ្តាលឲ្យកម្មករចំនួន ១២នាក់ស្លាប់ និង ៤ នាក់ទៀតបាត់ខ្លួន បន្ទាប់ពីដាច់ខ្សែកាបស្ពានក្នុងអំឡុងពេលសាងសង់ស្ពាននៅលើផ្លូវដែក Sichuan-Qinghai ក្នុងតំបន់ Jainca ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។

ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃសុក្រ បណ្តាលឲ្យបាក់ដែកស្ពានប្រវែង១០៨ម៉ែត្រ ខណៈមានកម្មករ១៦នាក់នៅនឹងកន្លែងកើតហេតុ។ ប្រតិបត្តិការជួយសង្គ្រោះត្រូវបានចាប់ផ្តើមភ្លាមៗ ដោយមានការចូលរួមពីបុគ្គលិកជាង ៨០០ នាក់ រថយន្ត ៩១ គ្រឿង ទូក ២៧ គ្រឿង ឧទ្ធម្ភាគចក្រមួយគ្រឿង និងមនុស្សយន្ត ៥ គ្រឿង។ មន្ទីរពេទ្យក្នុងតំបន់បានបើកបណ្តាញសង្គ្រោះបន្ទាន់ដើម្បីព្យាបាលអ្នករបួស និងជំនួយត្រូវបានផ្តល់ដល់គ្រួសារជនរងគ្រោះផងដែរ។
ក្រសួងគ្រប់គ្រងគ្រោះអាសន្នចិនបានបញ្ជូនក្រុមមួយដើម្បីត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងបានសង្កត់ធ្ងន់លើការស៉ើបអង្កេតរកមូលហេតុឱ្យបានឆាប់រហ័សដើម្បីការពារគ្រោះថ្នាក់ស្រដៀងគ្នានេះ។
របាយការណ៍បាននិយាយថា វាក៏ជាស្ពានដែកផ្លូវដែកទីមួយរបស់ប្រទេសចិនដែលលាតសន្ធឹងលើទន្លេលឿង និងជាស្ពានវែងបំផុតទីពីររបស់ប្រទេសដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងខែនេះ។

គួរបញ្ជាក់ថាកាលពីខែធ្នូឆ្នាំមុន មនុស្ស ១៣នាក់បានបាត់ខ្លួនបន្ទាប់ពីបាក់រូងភ្នំនៅការដ្ឋានសាងសង់ផ្លូវរថភ្លើងដ៏សំខាន់មួយនៅក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន ដែលមិនមានរបាយការណ៍អំពីអ្នកនៅរស់រានមានជីវិតឡើយ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


