ព័ត៌មានជាតិ
និស្សិតជ័យលាភីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាធារណរដ្ឋឆែក ជាធនធានមនុស្សដ៏ចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍប្រទេសកម្ពុជា
នាព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ នៃសាធារណរដ្ឋឆែក (Czech Government Scholarship) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលជួបសំណេះសំណាល និងសម្តែងការគួរសម ដើម្បីទទួលបាននូវអនុសាសន៍ និងការយល់ដឹងបន្ថែមពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវ: មុនចេញដំណើរទៅបន្តការសិក្សានៅសាធារណរដ្ឋឆែក នៅដើមខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានចែករំលែកព័ត៌មានស្ដីពីផែនការសកម្មភាពជាចម្បងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមមាន គោលនយោបាយទីផ្សារការងារ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។

លោកជំទាវបានចូលរួមអបអរសាទរចំពោះនិស្សិត និងចែករំលែកបទពិសោធន៍ និងចំណេះដឹង ដើម្បីជាពុទ្ធិបន្ថែមសម្រាប់និស្សិតជ័យលាភីខាងលើក្នុងការរៀបចំផែនការអាជីពរបស់ខ្លួន និងជាទុនក្នុងការបង្កើតទំនាក់ទំនងការងារជាមួយសហគមន៍អន្តរជាតិ ជាពិសេសជាមួយបណ្ដាប្រទេសនៅតំបន់អឺរ៉ុប។ និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ នឹងក្លាយជាបញ្ញវន្តកម្ពុជាដ៏ឆ្នើមក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែកឱ្យកាន់តែមានភាពរឹងមាំ ដែលមានសក្តានុពលបង្កើនការទាក់ទាញឱកាសវិនិយោគ ទំនាក់ទំនងវប្បធម៌ និងកិច្ចសហប្រតិបត្តិការនានា រវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ។

ទន្ទឹមនឹងនេះ លោកជំទាវបានរម្លឹកនូវប្រវត្តិ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអតីតនិស្សិតបានគង់ និងសិក្សាប្រកបដោយជោគជ័យនៅទីក្រុងប្រាក (Prague) ដែលទ្រង់ជានិស្សិតដ៏លេចធ្លោទូទាំងពិភពលោកចន្លោះឆ្នាំ១៩៦២ ដល់ឆ្នាំ ១៩៧៥។ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែកមានទំនាក់ទំនងល្អជាមួយគ្នាអស់រយៈពេលជាង ៦៩ឆ្នាំមកហើយ និងបានផ្តល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍដល់ប្រទេសកម្ពុជាដែលមួយផ្នែកជាអាហារូបករណ៍របស់រដ្ឋាភិបាលតាំងពីឆ្នាំ១៩៨១។

លោកជំទាវបានលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ចាប់យកជំនាញឱ្យបានច្បាស់លាស់ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ និងក្លាយជាធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ ក្នុងការចូលរួមកសាងប្រទេសជាតិ នៅពេលវិលត្រឡប់មកជាតិមាតុភូមិវិញ៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


