Connect with us

ព័ត៌មានអន្ដរជាតិ

ខ្សែ​ស៊ីណាវ៉ាត្ររបស់​លោក ថាក់ស៊ីន ត្រូវ​គេ​ដក​ចេញ​ពី​រដ្ឋាភិបាល​ថៃ​ចំនួន​៥លើក

បានផុស

នៅ

បើ​រាប់​​ទាំងអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ព្រម​ទាំង​សមាជិកនៃគ្រួសារស៊ីណាវ៉ាត្រ ឬគណបក្សសម្ព័ន្ធមិត្តជិតស្និទ្ធ ខ្សែ​គ្រួសារ​ដ៏​មាន​ឥទ្ធិពល​នៅ​ប្រទេស​ថៃ​មួយ​នេះ ត្រូវបានដកចេញពីថ្នាក់ដឹកនាំរដ្ឋាភិបាលសរុបចំនួន ៥​ដងចាប់តាំងពីឆ្នាំ​២០០៦។ ការដកតំណែងទាំងនេះពាក់ព័ន្ធនឹងរដ្ឋប្រហារយោធាចំនួន២​លើក និងការកាត់ក្តីចំនួន៣​លើក​ពីតុលាការធម្មនុញ្ញ។

លោកស្រី ផែថងថាន, លោក ថាក់ស៊ីន និង​លោកស្រី យីងឡាក់ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដកគ្រួសារថាក់ស៊ីនចេញពីរដ្ឋាភិបាលថៃ មាន​ដូចជា៖

  • ថាក់ស៊ីន ស៊ីណាវ៉ាត្រ (២០០៦)៖ លោក ថាក់ស៊ីន ត្រូវបានទម្លាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រី ដោយរដ្ឋប្រហារយោធាត្រឹមតែ​៦​ខែក្នុងអាណត្តិទីពីររបស់គាត់ ខណៈដែលគាត់នៅក្រៅប្រទេស។ គណបក្សរបស់គាត់គឺ Thai Rak Thai ក្រោយមកត្រូវបានរំលាយ ហើយគាត់ត្រូវបានរារាំងមិន​ឲ្យ​ធ្វើនយោបាយ និង​ត្រូវបានកាត់ទោសកំបាំងមុខពីបទពុករលួយ។
  • Somchai Wongsawat (២០០៨)៖ ប្អូនថ្លៃរបស់លោក ថាក់ស៊ីន គឺលោក Somchai បានក្លាយជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ​២០០៨ ជាមួយនឹងគណបក្សអំណាចប្រជាជន (PPP) ដែលគាំទ្រលោក ថាក់ស៊ីន។ លោកត្រូវបានដកចេញពីតំណែងប៉ុន្មានខែក្រោយមក ដោយសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ដែលបានរំលាយគណបក្ស PPP ផងដែរសម្រាប់ការលួចបន្លំការបោះឆ្នោត។
  • យីងឡាក់ ស៊ីណាវ៉ាត្រ (២០១៤)៖ ប្អូនស្រីរបស់លោក ថាក់ស៊ីន គឺលោកស្រី យីងឡាក់ ត្រូវបានដកចេញពីតំណែងជានាយករដ្ឋមន្ត្រីចាំផ្ទះ ដោយតុលាការធម្មនុញ្ញពីបទរំលោភអំណាច។ សេចក្តីសម្រេចនេះ បានកើតឡើងប៉ុន្មានសប្តាហ៍មុនរដ្ឋប្រហារយោធាមួយផ្សេងទៀត ដែលបានផ្តួលរំលំរដ្ឋាភិបាលទាំងមូលរបស់គាត់។
  • Srettha Thavisin (២០២៤)៖ ដ្បិត​មិនមែនជាសមាជិកគ្រួសារស៊ីណាវ៉ាត្រ លោក Srettha គឺជានាយករដ្ឋមន្ត្រីរបស់​គណបក្សភឿថៃ ដែលគាំទ្រដោយថាក់ស៊ីន។ គាត់​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ដក​ចេញ​នៅ​ខែ​សីហា​ឆ្នាំ​២០២៤ ដោយ​បើក​ផ្លូវ​​​ឲ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី។
  • ផែថងថាន ស៊ីណាវ៉ាត្រ (២០២៥)៖ កូនស្រីរបស់លោកថាក់ស៊ីន​រូប​នេះ ត្រូវបានបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រី ដោយតុលាការធម្មនុញ្ញ។ តុលាការ​បាន​សម្រេច​ថា​លោកស្រី​បាន​បំពាន​លើ​ច្បាប់​ក្រមសីលធម៌​ ពាក់ព័ន្ធ​នឹង​ការ​បែកធ្លាយ​​សារ​សំឡេង​​​​តាម​​​ទូរសព្ទ​​​ជាមួយ​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម