Connect with us

ព័ត៌មានជាតិ

ខេត្តក្រចេះរំពឹងសិស្ស​ប្រឡង​បាក់ឌុប​ក្នុង​ខេត្ត​ឆ្នាំនេះ កើនឡើង​ជាង​ឆ្នាំមុន

បានផុស

នៅ

លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តក្រចេះរំពឹងលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់​បេក្ខជនក្នុង​ខេត្ត​ឆ្នាំនេះនឹង​មានការកើនឡើង​​។

លោកបានប្រាប់ឱ្យកម្ពុជាថ្មីដឹងនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅទីតាំងមណ្ឌលប្រឡងវិទ្យាល័យ ខូវ ប៊ុនស៊ុន ក្រុងក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង នារសៀលថ្ងៃទី ២ នៅមណ្ឌលប្រឡង ខូវ ប៊ុនស៊ុន ក្រចេះក្រុង សិស្សនៅក្នុង​មណ្ឌលប្រឡង​ធ្វើកិច្ចការបានច្រើន ជាពិសេសម៉ោងវិញ្ញាសារគណិតវិទ្យា។

ខេត្តក្រចេះ មាន ៥ មណ្ឌល ស្មើ ៤ ទីតាំង មានបេក្ខជនសរុបចំនួន ២៦១៧នាក់ ស្រី ១៤៧៩នាក់ ក្នុងនោះ មានមណ្ឌលវិទ្យាសាស្ត្រ ចំនួន ២មណ្ឌល និងវិទ្យាសាស្ដ្រសង្គម ចំនួន ២មណ្ឌល។

ចំពោះដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥នេះ លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តក្រចេះបានបញ្ជាក់ថា ដំណើរការប្រឡងប្រព្រឹត្តទៅក្រោមបរិយាកាសល្អទាំងផ្នែកគុណភាព និងសុវត្ថិភាព សូម្បីតែប្រយ៉ុងក៏គណៈមេប្រយោង អនុរក្សចាប់មិនបានដែរ ព្រោះបេក្ខជនអត់មានយកមក។ ចំពោះគណៈកម្មកាប្រឡង មានចំនួនសរុប ៣៦០នាក់ ស្រី ១៥៦នាក់។

ចំពោះបញ្ហាសុខភាពរបស់បេក្ខជន លោក ឡាយ បូរ៉ា បានបញ្ជាក់ថា មានបន្តិចបន្តួច​ប៉ុន្តែ​ក៏មិនមានបញ្ហាធ្ងន់ធ្ងរដូច​រាល់​ឆ្នាំ គ្រាន់​តែវិលមុខតែនៅអាចដំណើរការប្រឡងទៅបាន។ រយៈពេល ២ ថ្ងៃនេះ បេក្ខជនដែលមកប្រឡងផ្នែកចំណេះដឹងទូទៅមានតែ ៣ នាក់ ប៉ុណ្ណោះដែលអវត្តមាន ហើយ​អវត្តមានភាគច្រើនគឺបេក្ខជនស្វ័យរិន ដែលសរុបទាំងអស់ មានចំនួនរហូតដល់ ២៤នាក់ ក្នុងនោះស្រី ១០នាក់។

បើដំណើរការប្រឡងបានប្រព្រឹត្តទៅ គឺអត់មានឧប្បទ្ទវហេតុអ្វីមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ដោយគ្រាន់តែជួបប្រទះនៅថ្ងៃទី១ ពេលរសៀល គឺប៉ះភ្លៀងខ្លាំង។ ដូច្នេះធ្វើឱ្យមានការលំបាកទាំងបេក្ខជន ទាំងគណៈកម្មការពិបាកត្រង់ថាម៉េច ទីមួយភ្លៀងស្ទះផ្លូវ ប៉ុន្តែអត់មានបេក្ខជនណាមួយអាក់ខានការប្រឡងនោះទេ ដោយគ្រាន់តែទទឹកភ្លៀង ប៉ុន្តែអាចបន្តដំណើរការប្រឡងបានល្អ។

ជាក់ស្តែង មកដល់រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ដំណើរការប្រឡងបានបញ្ចប់ដោយជោគជ័យគ្រប់មុខវិជ្ជា ទាំងវិជ្ជាសាស្ត្រពិត និងវិជ្ជាសាស្ត្រសង្គម៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម