ព័ត៌មានជាតិ
ក្រសួងការងារ ចុះសម្របសម្រួល និងតាមដានការទទួលយកពលករខ្មែរដែលត្រលប់ពីប្រទេសថៃនៅក្នុងខេត្តរតនគិរី
លោក វ៉េង ហៀង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារសម្របសម្រួលផ្គូរផ្គងទីផ្សារការងារជូនពលករ នៅក្នុងក្រុមហ៊ុន ថាកូអាហ្រ្គី(THACO AGRI) ស្ថិតនៅឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ដើម្បីសម្របសម្រួល តាមដានការទទួលយកពលករខ្មែរដែលទើបវិលត្រលប់មកពីប្រទេសថៃ។

លោក វ៉េង ហៀង អនុរដ្ឋលេខាធិការ បានជួបប្រជុំជាមួយមន្រ្តីនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី និងតំណាងក្រុមហ៊ុន ថាកូអាហ្រ្គី(THACO AGRI) ដើម្បីពិភាក្សាពីការផ្ដល់កន្លែងស្នាក់នៅជូនពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃចំនួន ៥៣នាក់ ដែលបានមកដល់ក្រុងបានលុង ហើយត្រូវចូលសម្ភាសការងារនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។

លោកបានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ មានពលករខ្មែរមកសម្ភាសការងារនៅក្នុងក្រុមហ៊ុនចំនួន ៧៨នាក់(ស្រី៣២នាក់) ហើយបានសម្ភាសជាប់ទាំងអស់គ្នា។ ដោយក្នុងនោះ ពួកគាត់ត្រូវធ្វើការផ្នែកសំណង់ ២នាក់ និងធ្វើការងារក្នុងចំការចេកចំនួន ៧៦នាក់។

លោកក៏បានពន្យល់ណែនាំដល់ក្រុមហ៊ុនឱ្យទទួលយកពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃ ដែលខ្វះអត្តសញ្ញាណបណ្ណឱ្យសម្ភាសចូលធ្វើការ និងសន្យាសហការជាមួយក្រុមការងារមន្ទីរ ក៏ដូចជា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ធ្វើការរួមគ្នាឱ្យមានភាពស្អិតរមួត ដើម្បីពន្លឿនប្រសិទ្ធភាពការសម្ភាសការងារតាមអនឡាញ និងទទួលយកកម្មករនិយោជិតឱ្យចូលធ្វើការ។

លោកក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងពីសំណាក់លោករដ្ឋមន្រ្តី ហេង សួរ និងបានណែនាំដល់រដ្ឋបាលរោងចក្រឱ្យបន្តយកចិត្តទុកដាក់ដល់ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃ តាមរយៈការប្រើប្រាស់នូវពាក្យសំដីសមរម្យ ត្រឹមត្រូវ ទន់ភ្លន់ និងគ្មានការរើសអើងពលករដែលមកពីប្រទេសថៃ៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


