Connect with us

ព័ត៌មានជាតិ

ខ្សែរថយន្តក្រុងទៅអាកាសយានដ្ឋានអន្តរជាតិ​តេជោ ​បើក​ឲ្យដំណើរការ​ពីថ្ងៃទី ៩ ខែ​កញ្ញា​នេះ​ទៅ

បានផុស

នៅ

រដ្ឋាករស្វយ័តដឹកជញ្ជូន​សាធារណៈ​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តីជូនដំណឹងស្តីពីការបើកប្រតិបត្តិការខ្សែរថយន្តក្រុងសាធារណៈទៅមក​អាកាសយានដ្ឋានអន្តរជាតិតេជោ – AIRPORT EXPRESS BUS ចាប់ពី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុង​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា ការ​ដាក់​ឲ្យដំណើរការ​ខ្សែរថយន្តក្រុងសាធារណៈទៅមក​អាកាសយានដ្ឋានអន្តរជាតិតេជោ – AIRPORT EXPRESS BUS ដែល​នឹង​ចាប់ផ្តើម​ដំណើរការ​ចាប់ពី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ប្រតិបត្តិការចាប់ពីម៉ោង ០៥:៣០ នាទី ដល់ម៉ោង ២៣:៣០នាទី មានតម្រាយខ្សែរត់ ២ទិសដៅ។

ទិសដៅទី១-ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុងរត់តាមមហាវិថីព្រះមុនីវង្ស មកដល់ស្ពានអាកាស មរតកតេជោ បន្តរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) រហូតដល់អាកាសយានដ្ឋានអន្តរជាតិតេជោ។

ទិសដៅទី២-ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោ រត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មកដល់ស្ពានអាកាសមរតកតេជោ បន្តរត់តាមមហាវិថីព្រះមុនីវង្ស រហូតដល់ស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម