ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំង៖ ទណ្ឌកម្មមិនអាចធ្វើឲ្យរុស្ស៊ីផ្លាស់ប្ដូរជំហរសង្គ្រាមនៅអ៊ុយក្រែនឡើយ
ទោះត្រូវសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងរ៉ឹងក៏ដោយ ក៏វិមានក្រឹមឡាំង បានច្រានចោលការរំពឹងទុកដែលថា វិធានការមួយនេះនឹងបង្ខំឲ្យរុស្ស៊ីផ្លាស់ប្តូរទិសដៅរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។

យោងតាមការចុះផ្សាយនាថ្ងៃទី៩ខែកញ្ញានេះរបស់ Kyiv Independent អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា «គ្មានទណ្ឌកម្មណាមួយនឹងអាចបង្ខំឲ្យសហព័ន្ធរុស្ស៊ីផ្លាស់ប្តូរជំហរជាប់លាប់ដែលប្រធានាធិបតីរបស់យើងបាននិយាយម្តងហើយម្តងទៀតនោះទេ»។
ការអត្ថាធិប្បាយរបស់លោក Peskov បានកើតឡើងនៅពេលដែលសារព័ត៌មាន Bloomberg បានរាយការណ៍ថា សហភាពអឺរ៉ុបកំពុងរៀបចំកញ្ចប់ទណ្ឌកម្មទី១៩ ដែលផ្តោតលើធនាគាររុស្ស៊ី និងវិស័យថាមពល។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានគំរាមដាក់ទណ្ឌកម្មបន្ទាប់បន្សំលើប្រេងរុស្ស៊ី ប្រសិនបើការឈ្លានពានរបស់ទីក្រុងមូស្គូនៅតែបន្ត ទោះបីជាវិធានការបែបនេះមិនទាន់ត្រូវបានអនុម័តក៏ដោយ។
លោក Peskov បានទទូចថា ការដាក់ទណ្ឌកម្ម «បានប្រែទៅជាគ្មានប្រយោជន៍ទាល់តែសោះ ទាក់ទងនឹងការដាក់សម្ពាធលើប្រទេសរុស្ស៊ី»។
ទោះបីជាមានការបដិសេធរបស់ទីក្រុងមូស្គូក៏ដោយ ការដាក់ទណ្ឌកម្មពិតជាធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់រុស្ស៊ី។ វិធានការនេះបានកាត់បន្ថយពាណិជ្ជកម្មជាមួយដៃគូអន្តរជាតិ និងបានបង្ខំឲ្យវិមានក្រឹមឡាំង ពឹងផ្អែកយ៉ាងខ្លាំងលើការលក់ប្រេងបញ្ចុះតម្លៃ ដើម្បីរក្សាប្រាក់ចំណូល។ បន្ទាប់ពីការកើនឡើងនៃការចំណាយក្នុងវិស័យការពារជាតិ ឥឡូវនេះសេដ្ឋកិច្ចរុស្ស៊ីប្រឈមមុខនឹងកំណើនយឺតយ៉ាវ អតិផរណាខ្ពស់ខ្លាំង និងការកើនឡើងអត្រាការប្រាក់។

យ៉ាងណាក៏ដោយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មិនបានបង្ហាញសញ្ញាពីការចង់បញ្ឈប់សង្រ្គាមនោះទេ។ លោកបានបដិសេធម្តងហើយម្តងទៀត ក្នុងការចូលរួមកិច្ចប្រជុំដោយផ្ទាល់ដែលបានស្នើឡើងជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ទោះបីជាមានការខិតខំប្រឹងប្រែងដោយលោក ត្រាំ ក្នុងការសម្របសម្រួលឲ្យមានកិច្ចចរចាដោយផ្ទាល់ក៏ដោយ។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ កងកម្លាំងរុស្ស៊ីបានបង្កើនការវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែន។ តួយ៉ាងដូចជាកាលពីយប់ថ្ងៃទី៧ខែកញ្ញា ទីក្រុងមូស្គូបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតរបស់ខ្លួន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ និងរបួស ៤៤នាក់ ព្រមទាំងបំផ្លាញអគាររដ្ឋាភិបាលក្រុងកៀវជាលើកដំបូងផងដែរ។
ការកើនឡើងនេះបានជំរុញឲ្យមានការអំពាវនាវជាថ្មីពីទីក្រុងកៀវ សម្រាប់សកម្មភាពដ៏តឹងរ៉ឹងរបស់លោកខាងលិច។ លោក ហ្សេលេនស្គី បាននិយាយបន្ទាប់ពីការវាយប្រហារថា «អ៊ុយក្រែនកំពុងពឹងផ្អែកលើប្រតិកម្មខ្លាំងពីអាមេរិក។ នេះគឺជាអ្វីដែលយើងត្រូវការ»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ត្រាំ បានស្នើថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តួចផ្តើម «ដំណាក់កាលទីពីរ» នៃទណ្ឌកម្មដែលផ្តោតលើសេដ្ឋកិច្ច និងវិស័យថាមពលរបស់រុស្ស៊ី ដែលជាសញ្ញាបង្ហាញពីការខកចិត្តរបស់សហរដ្ឋអាមេរិកចំពោះការវាយប្រហារជាបន្តបន្ទាប់របស់ទីក្រុងមូស្គូលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅអ៊ុយក្រែន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


