កីឡា
ធ្ងន់ហើយ! PSG ជួបបញ្ហា ខ្សែប្រយុទ្ធសំខាន់ៗរបួសដល់ ៥ នាក់ មុនការប្រកួត UCL ស្អែកនេះ
ក្លិប Paris Saint-Germain កំពុងជួបបញ្ហាធំ ជាមួយខ្សែប្រយុទ្ធសំខាន់ៗរបស់ខ្លួនដល់ទៅ ៥ នាក់ បានទទួលរងរបួស មុនការប្រកួតពានរង្វាន់ Champions League វគ្គ League Phase មកដល់។

ជាការពិត ក្រុមអ្នកមាន PSG គឺមានកាលវិភាគប្រកួតយ៉ាងមមាញឹកសម្រាប់រដូវកាលនេះ ដោយនៅថ្ងៃស្អែកទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៥ ពួកគេនឹងត្រូវជួបជាមួយក្រុម Atalanta BC ក្នុងពាន UCL។ លុះនៅថ្ងៃ អាទិត្យ យប់រំលង អាធ្រាត្រឈានចូលថ្ងៃ ចន្ទ ទី ២២ ខែ កញ្ញា ពួកគេត្រូវជួបជាមួយក្រុមខ្លាំង Marseille ក្នុងក្របខណ្ឌ Ligue1 របស់ បារាំង។ ដោយឡែកការប្រកួតដ៏តឹងតែងបំផុត គឺពួកគេនឹងត្រូវជួបជាមួយក្រុម Barcelona ក្នុងពាន UCL នៅថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៥។
យ៉ាងណា មុនការប្រកួតសំខាន់ៗមកដល់ ក្រុម PSG ហាក់កំពុងព្រួយបារម្ភខ្លាំងអំពីស្ថានភាពរបួសកីឡាកររបស់ខ្លួន។ ក្នុងនោះ Ousmane Dembele និង Desire Doue បានរងរបួសអំឡុងពេលលេងឱ្យក្រុមជម្រើសជាតិ បារាំង ហើយអ្នកទាំងពីរត្រូវបានគេបញ្ជាក់ ថា មានបញ្ហារបួសសាច់ដុំ ត្រូវសម្រាករយៈពេល ៣ ទៅ ៤ សប្តាហ៍។

ដោយឡែកថ្មីៗនេះ មានកីឡាករ ២ នាក់ផ្សេងទៀតបានរងរបួស អំឡុងពេលជ័យជម្នះទល់នឹងក្រុម Lens កាលពីថ្ងៃ អាទិត្យ កន្លងទៅ ដូចជាខ្សែប្រយុទ្ធស្លាប Khvicha, Kvaratskhelia, Lee Kang-in និងកីឡាករ Lucas Beraldo។ ទោះបីជាយ៉ាងណា ស្ថានភាពរបួសរបស់កីឡាករទាំង ៣ នាក់នេះ គឺពុំទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ថា ពួកគេមានបញ្ហារបួសអ្វី នឹងត្រូវសម្រាករយៈពេលប៉ុន្មាន៕


ប្រែសម្រួល៖ សេម កុសល
ប្រភព៖ RFI
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


