Connect with us

ព័ត៌មានជាតិ

ខេត្តក្រចេះមានវត្តអារាម ១៩២ វត្ត ខណៈ​រដូវភ្ជុំ​បិណ្ឌ ទទួលបាន​ការ​ផ្គត់ផ្គង់​ចង្ហាន់គ្រប់គ្រាន់

បានផុស

នៅ

ទោះបីជាខេត្តក្រចេះមានវត្តអារាមច្រើនយ៉ាងណាក្តី ប៉ុន្តែពុទ្ធបរិស័ទនៅតែអាចផ្គត់ផ្គង់ចង្ហាន់គ្រប់គ្រាន់ ទាំងវត្តនៅទីប្រជុំជន និងនៅតំបន់ឆ្ងាយដាច់ស្រយាល នាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ រយៈពេល ១៥ ថ្ងៃ។

លោក ស៊ូ ស៊ែ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តក្រចេះ បានឱ្យកម្ពុជាថ្មីដឹងថា នៅទូទាំងខេត្តក្រចេះ មានវត្តអារាមសរុបចំនួន ១៩២វត្ត និងមានព្រះសង្ឃគង្គនៅសរុបចំនួន ១,៥២៣អង្គ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាអំឡុងនៃពិធីបុណ្យភ្ជុំបណ្ឌ និងកាន់បិណ្ឌ រយៈពេល១៥ កន្លងទៅនេះ នៅគ្រប់វត្តអារាមទូទាំងខេត្តក្រចេះ គឺពុំមានវត្តណាមួយមានបញ្ហាខ្វះខាត ឬដាច់ចង្ហាន់សម្រាប់ព្រះសង្ឃឡើយ គឺគ្រាន់តែមានវត្តខ្លះចង្ហាន់បរបូហូរហៀរ ហើយវត្តខ្លះមានចង្ហាន់សមរម្យ បើថាឲ្យអត់ចង្ហាន់ គឺគ្មានទេ។ ព្រោះថា មន្ទីរតែងតែតាមដានជាប់ជាប្រចាំ ជាពិសេស មន្ទីរបាន​ឱ្យ​អាជ្ញាធរមូលដ្ឋាន មានស្រុក និងឃុំ ដើម្បីចុះសួរនាំឱ្យដឹងពីទិន្ន័យចាប់តាំងពីបិណ្ឌទី១ រហូតដល់ពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ គឺអត់អីទេ។ ម្យ៉ាងវិញទៀត ថ្នាក់ដឹកនាំ ទាំងថ្នាក់ជាតិ ខេត្ត ស្រុក ឃុំ រួមទាំងមន្ទីរធម្មការនិងសាសនាផង ដែលបានទទួលខុសត្រូវតាមឃុំរបស់ខ្លួននីមួយៗ គឺបានចុះចែកជាអង្ករ សម្ភារៈប្រើប្រាស់ និងថវិកា ឃើញថាអត់អីទេ។ ហើយបើថា ឆ្នាំនេះ ឱ្យមានចង្ហាន់ហូរហៀរគ្រប់វត្តតែម្តង ក៏អត់មានដែរ ប៉ុន្តែក៏មិនដាច់ចង្ហាន់ព្រះសង្ឃដែរ។

លោកបន្ត​ថា វត្តអារាមដែលនៅតំបន់ឆ្ងាយៗដាច់ស្រយាលក៏មានច្រើនដែរ វត្តខ្លះមានព្រះសង្ឃគង់នៅប្រមាណជា ៣ ទៅ ៤ អង្គ ប៉ុន្តែទោះជាយ៉ាងណាក្ដី មន្ទីរធម្មការនិងសាសនាខេត្ត បានទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានជាប្រចាំ ប្រសិនជាមានវត្តណាមួយខ្វះខាតយ៉ាងណានោះ មន្ទីរធម្មការនិងសាសនាខេត្ត នឹងរាយការណ៍ជម្រាបជូនទៅលោកអភិបាលខេត្ត ដើម្បីដោះស្រាយបញ្ហានេះភ្លាមៗឱ្យបានទាន់ពេលវេលា ប៉ុន្តែជាក់ស្ដែង នៅតាមបណ្ដាវត្តអារាម គឺអត់មានបញ្ហាអ្វីមួយកើតឡើងនោះទេ។

នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រគេនអង្ករតាមបណ្ដាវត្តនីមួយៗទូទាំងខេត្ត ដោយក្នុងមួយវត្តៗ មានអង្ករ ៥បេ សម្ភារៈប្រើប្រាស់ និងបច្ច័យ ៤លានរៀលផង។

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម