ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង ជួយសង្គ្រោះជីវិតមនុស្សវ័យចំណាស់ជាង ១០ម៉ឺននាក់ពីជំងឺកូវីដ-១៩នៅ អង់គ្លេស
ការវិភាគថ្មីមួយបានបង្ហាញថា វ៉ាក់សាំងជំងឺកូវីដ-១៩ បានការពារការស្លាប់របស់មនុស្សវ័យចំណាស់ប្រហែល ១០,៤០០នាក់នៅក្នុងប្រទេសអង់គ្លេស ចាប់តាំងពីកម្មវិធីចាក់ បានចាប់ផ្តើម។
តួលេខពីទីភ្នាក់ងារសុខភាពសាធារណៈអង់គ្លេស (PHE) បានបង្ហាញពី ជីវិតមនុស្សរាប់ម៉ឺននាក់ត្រូវបានសង្គ្រោះក្នុងចំណោមអ្នកដែលមានអាយុលើសពី៦០ឆ្នាំ នារយៈពេល៤ខែមកនេះ។

PHE បានប្រៀបធៀបចំនួននៃការស្លាប់ដោយសារជំងឺកូវីដ-១៩ ត្រឹមចុងខែមីនា ជាមួយនឹងចំនួននៃមនុស្ស អាយុលើស៦០ឆ្នាំរាប់លាននាក់ ដែលមិនបានទទួលថ្នាំបង្ការ។
ពួកគេបានប៉ាន់ប្រមាណថា វ៉ាក់សាំង បានបញ្ឈប់ការស្លាប់មនុស្សអាយុ៨០ឆ្នាំឡើងទៅ ចំនួន៩,១០០នាក់, មនុស្សអាយុ៧០ដល់៧៩ឆ្នាំចំនួន១,២០០នាក់ និងមនុស្សអាយុ៦០ដល់៦៩ឆ្នាំចំនួន១០០នាក់។

យោងតាមការសិក្សាបានឲ្យដឹងថា ប្រទេសអង់គ្លេស មានអត្រាខ្ពស់បំផុតនៃការឆ្លង ការចូលព្យាបាលក្នុងមន្ទីរពេទ្យនិងការស្លាប់ក្នុងខែមករា ប៉ុន្តែចំនួនអ្នកស្លាប់អាចនឹងកាន់តែអាក្រក់ បើគ្មានកម្មវិធីចាក់វ៉ាក់សាំងដែលបានចាប់ផ្តើមកាលពីថ្ងៃទី៨ខែធ្នូទេនោះ។
PHE បាននិយាយថា វ៉ាក់សាំងជាង១៥លានដូស ត្រូវបានផ្តល់ឲ្យមនុស្សដែលមានអាយុ៦០ឆ្នាំឡើងទៅ នៅក្នុងប្រទេសអង់គ្លេស គិតត្រឹមចុងខែមីនា ដោយការពារការស្លាប់បាន១០,៤០០នាក់ ភាគច្រើនក្នុងចំណោមអ្នកមានអាយុ៨០ឆ្នាំឡើងទៅ។

មនុស្សជិត១២៧,០០០នាក់ បានស្លាប់ក្នុងរយៈពេល២៨ថ្ងៃ បន្ទាប់ពីការធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩នៅចក្រភពអង់គ្លេស។
យុទ្ធនាការចាក់ថ្នាំបង្ការបានបង្កើនល្បឿននៅក្នុងខែមីនា។ ប្រជាជនជិត ៣២លាននាក់នៅទូទាំងចក្រភពអង់គ្លេសបានទទួលវ៉ាក់សាំង១ដូស ខណៈ៦.១លាននាក់ទទួលបាន២ដូស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ WION
ចុចអាន៖ ឈប់បារម្ភ! វ៉ាក់សាំងស៊ីណូវ៉ាក់ គ្មានផលប៉ះពាល់ចំពោះមនុស្សវ័យចំណាស់ទេ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ