Connect with us

ព័ត៌មានអន្ដរជាតិ

IIF៖ បំណុលសកលកើន​ដល់ជាង ៣០០ ទ្រីលាន​ដុល្លារ ​

បានផុស

នៅ

វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF) ដែលជាក្រុមពាណិជ្ជកម្មសេវាកម្មហិរញ្ញវត្ថុ ចេញរបាយការណ៍ប្រចាំត្រីមាសចុងក្រោយ​ដែលបង្ហាញថា​ បំណុលសកលបានកើនឡើងដល់កម្រិតខ្ពស់បំផុត ៣៣៧,៧ ទ្រីលាន​ដុល្លារនៅត្រីមាសទី២ ឆ្នាំ ២០២៥ ដោយ​សារតែ​ការបន្ធូរបន្ថយលក្ខខណ្ឌហិរញ្ញវត្ថុសកល និង​កម្សោយប្រាក់ដុល្លារអាមេរិកជាដើម​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍«ឃ្លាំមើលបំណុលសកល» ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បាននិយាយជាលម្អិត​ថា បំណុលសកលបានកើនឡើងជាង ២១ ទ្រីលានដុល្លារនៅក្នុងឆមាសទី១​ នៃឆ្នាំនេះ ​ដែល​ធ្វើឱ្យបំណុលសរុប​ដល់ ៣៣៧,៧ ទ្រីលាន​ដុល្លារ។ ​

​វាក៏​បានរកឃើញផងដែរ​ថា ចិន បារាំង សហរដ្ឋអាមេរិក អា​ល្លឺម៉ង់ អង់គ្លេស និងជប៉ុនបានកត់ត្រា​ពីកំណើន​ដ៏ធំបំផុតនៃកម្រិតបំណុលគិត​ជាប្រាក់ដុល្លារអាមេរិក ទោះបីជាចំនួននោះបណ្ដាល​មក​ពីការធ្លាក់ចុះនៃ​ប្រាក់ដុល្លារ​ក៏ដោយ។ ​

គួរគូសបញ្ជាក់ថា តម្លៃប្រាក់ដុល្លារ បានធ្លាក់ចុះ ៩,៧៥ ភាគរយ រាប់តាំងពីដើមឆ្នាំមក ធៀបនឹងរូបិយប័ណ្ណពី​ដៃគូពាណិជ្ជកម្មសំខាន់ៗ។

របាយការណ៍ IIF ដដែល​ បាន​និយាយយ៉ាងដូច្នេះថា៖ «​ទំហំនៃ​កំណើន​នេះ(បំណុលសកល)គឺអាចប្រៀបធៀបទៅនឹង​កំណើនក្នុងត្រីមាសទី២ នៅឆ្នាំ ២០២០ នៅពេលដែលគោលនយោបាយឆ្លើយតបវិបត្តិជំងឺរាតត្បាត បង្កកំណើនសកលក្នុងកម្រិតដែល​មិនធ្លាប់ឃើញពីមុនមក»។

ជាមួយ​គ្នានោះ របាយការណ៍បន្តថា ​ប្រទេសកាណាដា ចិន អារ៉ាប៊ីសាអូឌីត និងប៉ូឡូញ បាន​កត់ត្រាពីកំណើនខ្លាំងនៃអនុបាតបំណុល​ធៀប​នឹង​ GDP (ផលិតផលក្នុងស្រុកសរុប) ​ខណៈ​អៀរឡង់ ជប៉ុន និង​ន័រវែស បាន​កត់ត្រាពីការធ្លាក់ចុះ។

អនុបាតបំណុលធៀបនឹង​ GDP សរុប​របស់សកល គឺលើសពី ៣២៤ ភាគរយក ដោយ​វាធ្លាក់ចុះយឺតៗ។ ​

ប៉ុន្តែ​ក្នុងប្រទេសមាន​ទីផ្សារកំពុងរីកចម្រើនវិញ អនុបាតបំណុលធៀប​ GDP បានឈានដល់កម្រិតខ្ពស់បំផុតរហូតដល់ ២៤២,៤ ភាគរយ ខណៈ​បំណុលសរុបក្នុងប្រទេសទាំងនោះ បានកើនឡើងចំនួន ៣,៤ ទ្រីលាន​ដុល្លារ នៅត្រីមាសទី២ ដល់ជាង ១០៩ ទ្រីលាន​ដុល្លារ។ ​

​មន្រ្តី IIF លោក​ Emre Tiftik ​​កំណើន​នៃការចំណាយផ្នែក​យោធាកំពុងដាក់សម្ពាធលើហិរញ្ញវត្ថុរបស់បណ្ដា​រដ្ឋាភិបាល ដោយសារតែ​កំណើន​ភាព​តានតឹងភូមិសាស្រ្តនយោបាយ​សកល។ លោកបានពន្យល់ថា ភាគច្រើននៃបំណុលថ្មីៗ គឺបានមកពីរដ្ឋាភិបាល ជាពិសេសនៅក្នុងបណ្ដា​ប្រទេស G7 និង​ចិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម