ជីវិតកម្សាន្ដ
គួច ខេវិន សុំឱ្យខ្មែរគ្រប់និន្នាការនយោបាយ រួមត្គ្នាជាធ្លុងមួយ ការពារផលប្រយោជន៍ជាតិពីការឈ្លានពាន
អតីតអ្នកផលិតកម្មវិធីកម្សាន្តលោក គួច ខេវិន ចេញមុខទទូចស្នើសុំដោយចង់ឃើញខ្មែរគ្រប់និន្នាការនយោបាយទាំងអស់រួមគ្នាជាធ្លុងមួយត្របាញ់ចូលគ្នាជាធ្លុងមួយ ដើម្បីផលប្រយោជន៍ជាតិកំចាត់ខ្មាំងសត្រូវដែលឈ្លានពានទឹកដី។

តាមរយ:ការបង្ហោះសំណេរភ្ជាប់នឹងសុភាសិតថ្មីៗកន្លងទៅនេះ លោក គួច ខេវិន ដែលជាអ្នកផលិតកម្មវិធីទូរទស្សន៍បានលើកឡើងថា “ចង្កឹះមួយដើមគេអាចកាច់បាក់ ចង្កឹះមួយបាច់គេមិនអាចកាច់បាក់បានឡើយ។ យ៉ាងណាមិញជនជាតិខ្មែរម្នាក់ គេអាចបំបាក់បាន ប៉ុន្តែបើខ្មែរទាំងអស់រួបរួមគ្នាជាធ្លុងមួយទាំងខ្មែរនៅក្នុង និងក្រៅប្រទេស គ្រប់និន្នាការនយោបាយរួមត្របាញ់ចូលគ្នាជាធ្លុងមួយដើម្បីផលប្រយោជន៍ជាតិប្រជាជន និងមាតុភូមិ នោះនឹងគ្មានចោរ ឬខ្មាំងសត្រូវណាមកកាច់បំបាក់ ប្រជាជាតិខ្មែរឬឈ្លានពានបូរណភាពមាតុភូមិខ្មែរបានឡើយ”។
លោក គួច ខេវិន បានរំលឹកទៀតថា កាលពីឆ្នាំ២០១៨ កំឡុងសៀមឈ្លានពានប្រាសាទព្រះវិហារ លោកបានផលិតកម្មវិធីកំសាន្តឈុតឆាកចម្រៀង “ចង្កឹះមួយបាច់” ដើម្បីជាការរំលឹកដល់ស្មារតីរួបរួមជាតិខ្មែរការពារបូរណភាពអធិបតេយ្យជាតិខ្មែរ និងកំចាត់សត្រូវឈ្លានពានផងដែរ។
អ្នកផលិតកម្មវិធីទូរទស្សន៍រូបនេះបានបន្តថា នាពេលនេះលោកក៏សូមផ្ញើបទចម្រៀងនេះ ជាការជូនពរ និងជាកម្លាំងចិត្តដល់យុទ្ធជនខ្មែរដ៏អង់អាចក្លាហាន ដែលកំពុងតទល់ជាមួយចោរសៀមឈ្លានពាន តាមព្រំដែនសូមឱ្យវរយុទ្ធជនខ្មែរបានទទួលជ័យជំនះ គ្រប់ពេលវេលាយើងជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពាររក្សាសន្តិភាពសម្រាប់ប្រជាជន និងមាតុភូមិកម្ពុជានៃយើង។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោក គួច ខេវិន ដោយចង់ឃើញខ្មែររួបរួមគ្នាជាធ្លុងមួយ របស់លោក គួច ខេវិន នាពេលនេះ ចំពេលដែលប្រទេសកម្ពុជាត្រូវបានសៀមធ្វើការវាយប្រហារដោយយោធាមុនមកលើកម្ពុជា នៅតាមតំបន់ព្រំដែនខ្មែរ-ថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ហើយបើទោះជាមានបទឈប់បាញ់បានចូលជាធរមានតាំងពីរាត្រីថ្ងៃទី២៨ខែកក្កដា ប៉ុន្ដែមកដល់ពេលនេះយោធាថៃនៅតែបន្ដផ្គើមឈ្លានពានលើព្រំដែនខ្មែរ៕ ចាន់រ៉ា

-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


