ព័ត៌មានជាតិ
សម្តេចបណ្ឌិត យ៉ន សេងយៀត និមន្តនាំយកទេយ្យទានទៅជូនកងទ័ពជួរមុខប្រចាំទិសខេត្តព្រះវិហារ
ព្រះវិហារ៖ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត នៅថ្ងៃទី ៥ ខែតុលា នេះ បាននិមន្តនាំយកទេយ្យទានទៅជូនកងទ័ពជួរមុខប្រចាំទិសខេត្តព្រះវិហារ ដើម្បីបង្ហាញពីការយកព្រះទ័យទុកដាក់ខ្ពស់ និងការ ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងការលះបង់ដ៏ថ្លៃថ្លារបស់កងទ័ព។

នាឱកាសនោះ មានការអញ្ជើញទទួលស្វាគមន៍ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត យ៉ាងកក់ក្តៅពីសំណាក់ លោក វីរសេនីទោ អ៊ុត សាវ័ន នាយការិយាល័យ ការពារអាកាស កងពលធំអន្តរាគមន៍ លេខ៣។
មានព្រះថេរដីការនាពេលនោះ សម្ដេចបណ្ឌិត យ៉ន សេងយៀត បានបញ្ជាក់ថា ទេយ្យទានដែលប្រគល់ជូនកងទ័ពនាពេលនេះ គឺមិនមែនគ្រាន់តែជាគ្រឿងបរិក្ខារបស់ប្រើប្រាស់ប៉ុណ្ណោះទេ តែវាជាតំណាងនៃពរជ័យ និង កម្លាំងចិត្ត ពីព្រះសង្ឃ និងពុទ្ធបរិស័ទទូទាំងប្រទេស។

សម្ដេចបណ្ឌិត យ៉ន សេងយៀត មានព្រះថេរបញ្ជាក់បន្ថែមថា « វាជាសារមួយបញ្ជាក់ថា ទោះបីជាកងទ័ពស្ថិតនៅឆ្ងាយពីផ្ទះ និងក្រុមគ្រួសារក៏ដោយ ក៏ពួកគេនៅតែត្រូវបានចាត់ទុកជាកូនចៅដ៏សំខាន់របស់ជាតិ និងសាសនាដដែល»។


បើតាមសម្ដេចបណ្ឌិត យ៉ន សេងយៀត សកម្មភាពនេះបានចាក់បញ្ចូលកម្លាំងមនោសញ្ចេតនា ដ៏ខ្លាំងក្លាមួយដល់យុទ្ធជនដែលកំពុងបំពេញភារកិច្ចដោយគ្រោះថ្នាក់ជូនជូនជាតិមាតុភុមិដ៏កំសត់របស់យើង៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


