សេចក្ដីជូនដំណឹង
ក្រុមហ៊ុន ហុងដា អិនស៊ីអិច (HONDA NCX) បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ បរិក្ខារ និងថវិកាជូនដល់បងប្អូនជនភៀសសឹកចំនួន ៣៧៨៥ គ្រួសារ ស្មើរនឹង ១១៣៥៥ នាក់ ក្នុងខេត្តសៀមរាប

កាលពីថ្ងៃទី18 ខែធ្នូ ឆ្នាំ2025 ថ្នាក់ដឹកនាំនៃក្រុមហ៊ុនហុងដា អិន ស៊ី អិច (Honda NCX)បានចាត់តំណាង រួមទាំងបុគ្គលិក កម្មករ និងក្រុមការងារនាំយកអំណោយជាសម្ភារៈ បរិក្ខារ និងថវិកាជាលើកទីពីរ ដែលជាសកម្មភាពផ្តល់ជំនួយជូនដល់បងប្អូនប្រជាជនកម្ពុជា ចំនួន ៣៧៨៥គ្រួសារ (១១៣៥៥ នាក់) ដែលជាជនភៀសសឹក កំពុងស្នាក់អាស្រ័យបណ្តោះអាសន្ននៅក្នុងមណ្ឌលសុវត្ថិភាពសិ្ថតនៅក្នុងខេត្តសៀមរាប ។



កម្មវិធីផ្តល់ជំនួយនេះ មានគោលបំណងចូលរួមកាត់បន្ថយការលំបាក និងផ្តល់អំណោយបឋមដល់គ្រួសារជនភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព។ លើសពីនេះទៀត ក្រុមហ៊ុនហុងដា អិនស៊ីអិច (Honda NCX) បានផ្តល់សម្ភារៈ បរិក្ខារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ រួមជាមួយទឹកប្រាក់ ដើម្បីជួយបន្ថយបន្ទុក ជាពិសេសជួយគាំទ្រដល់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូនជនភៀសសឹក។







លោក ណាអូអាគិ អុិស្សិកាវ៉ា (Mr. Naoaki Ishikawa) តំណាងក្រុមហ៊ុន Honda NCX បានលើកឡើងនៅក្នុងកម្មវិធីនេះថា៖ ពួកយើងទាំងអស់គ្នាបានដឹងយ៉ាងច្បាស់ថា សន្តិភាពពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនកម្ពុជាទាំងមូល។ ដូច្នេះហើយ ខ្ញុំសង្ឃឹមថាភាពលំបាកដែលបងប្អូនជួបប្រទះនាពេលនេះ ប្រាកដជាអាចបញ្ចប់នៅថ្ងៃណាមួយមិនខាន ។ ពួកយើងជាបុគ្គលិក កម្មករនៃក្រុមហ៊ុន ហុងដា អិន ស៊ី អិច នឹងបន្តផ្តល់ការឧបត្ថម្ភគាំទ្រតាមលទ្ធភាពដែលអាចធ្វើទៅបាន រហូតដល់បងប្អូនទាំងអស់គ្នាបានវិលត្រឡប់ទៅរកជីវភាពធម្មតាវិញ។”
កម្មវិធីជំនួយនេះមានការចូលរួមយ៉ាងសកម្មពីបុគ្គលិក កម្មករក្រុមហ៊ុន Honda NCX និងសាខាលក់ម៉ូតូ Hondaទាំងអស់ ដែលនេះបង្ហាញពីគុណតម្លៃរួមរបស់ក្រុមហ៊ុន និងសាខាលក់ម៉ូតូ Honda ពិសេសស្មារតីយកចិត្តទុកដាក់ សាមគ្គីភាព និងការរួមចំណែកក្នុងកិច្ចការសង្គមដែលមិនអាចខ្វះបាន។




ថ្នាក់ដឹកនាំ និងបុគ្គលិក កម្មករគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន ហុងដា អិន ស៊ី អិច Honda NCX បេ្ដជ្ញាបន្តចូលរួម និងរួមសុខទុក្ខជាមួយបងប្អូនប្រជាជនកម្ពុជា និងសូមជូនពរសូមប្រកបតែសុខភាពល្អ កម្លាំងមាំមួន សុខភមង្គលជួបជុំគ្រួសារ និងមានសុខសុវតិ្ថភាព។

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


