សេចក្ដីជូនដំណឹង
ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលដុតនំឥតគិតថ្លៃ តាមរយៈសិក្សាផ្ទាល់ និងអនឡាញ
ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន Willmar CLV នឹងបើកវគ្គបណ្តុះបណ្តាលបង្រៀនពីជំនាញដុតនំ តាមរយៈប្រព័ន្ធអនឡាញ និងសិក្សាផ្ទាល់ ដោយឥតគិតថ្លៃ ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្ម និងអភិវឌ្ឍន៍សមត្ថភាពថ្មី ដល់អ្នកបម្រើការងារក្នុងវិស័យឧស្សាហកម្មទេសចរណ៍។

ចំពោះវគ្គបណ្តុះបណ្តាលនេះនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ខាងមុខ ជារៀងរាល់ថ្ងៃសុក្រ។ ចំពោះអ្នកដែលមានបំណងចង់សិក្សាតាមប្រព័ន្ធអនឡាញ អាចសិក្សាបានដោយសេរី និងចុះឈ្មោះតាមរយៈ គេហទំព័រ៖ www.tptd.org ។

សម្រាប់អ្នកដែលចង់សិក្សាដោយផ្ទាល់ អាចចុះឈ្មោះតាមរយៈនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចេណ៍នៃក្រសួងទេសចរណ៍ ឬ តាមរយៈលេខទូរស័ព្ទ ០៧៨ ៨៩៩ ៩១៩ ឬ ០៩៦ ៤៩៥ ២៧៩១។

សូមជម្រាបថា សម្រាប់ថ្នាក់សិក្សាផ្ទាល់ គឺចំនួនមានកំណត់ ដូច្នេះ ប្រសិនជាលោកអ្នកមានចំណាប់អារម្មណ៍ ចង់សិក្សាដោយផ្ទាល់ជាមួយក្រសួងទេសចរណ៍ អាចចុះឈ្មោះនៅការិយាល័យ និងលេខទូរស័ព្ទខាងលើ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


