ព័ត៌មានជាតិ
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ទៅទទួលពានរង្វាន់មេដាយមាស ៥ សម្រាប់ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ និងភេសជ្ជៈ វី-អាកទីវ ពីប្រទេសប៊ែលហ្សិក
វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនដែលកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជា និងទទួលបានពានរង្វាន់ធំៗ ជាបន្តបន្ទាប់ពីស្ថាប័នជាតិ និងអន្តរជាតិល្បីៗជាច្រើន។ ថ្មីៗនេះ ផលិតផលចំនួន ៥ ផ្សេងទៀត ដែលទើបមានវត្តមានក្នុងទីផ្សារ ក៏ទទួលបានជ័យលាភីមេដាយមាស (GOLD QUALITY AWARD) ក្នុងកម្មវិធី MONDE SELECTION ប្រចាំឆ្នាំ២០២៣ ព្រមៗគ្នាពី “វិទ្យាស្ថានគុណភាពអន្តរជាតិ” ក្នុងនោះរួមមាន ៖ ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ, ភេសជ្ជៈប៉ូវកម្លាំង គ្រុឌអាយស៍, ភេសជ្ជៈកីឡា វី-អាកទីវ, ភេសជ្ជៈ វី-អាកទីវ ក្រហម, និងភេសជ្ជៈ វី-អាកទីវ បៃតង។

ជាសក្ខីភាព នៃសមិទ្ធផលដ៏អស្ចារ្យដែលម៉ាកសញ្ញាថ្មីបំផុតទាំង ២ ទទួលបានមេដាយមាសគុណភាពផ្ទួនគ្នា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនបានចំណាយពេលដ៏មានតម្លៃ ដើម្បីចូលរួមកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំដោយផ្ទាល់នៅទីក្រុងប្រ៊ូសែល ប្រទេសហ៊ែលហ្សិក ដើម្បីបង្ហាញពីឆន្ទៈដ៏មោះមុតរបស់ក្រុមហ៊ុនក្នុងការនាំយកកិត្តិយសដែលផលិតផលក្នុងស្រុករបស់ខ្មែរត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ។

នៅលើវេទិកា នៃកម្មវិធីនេះផងដែរ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានមានប្រសាសន៍ថា “ទោះបីវាជាលើកទីមួយរបស់ខ្ញុំនៅទីនេះ ប៉ុន្តែវាមិនមែនជាលើកទីមួយដែលផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ទទួលបានមេដាយមាសបញ្ជាក់ពីគុណភាពពីកម្មវិធី MONDE SELECTION AWARDS នោះឡើយ។ កន្លងទៅ ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរគ្រុឌ ក៏ទទួលបានមេដាយមាសពីស្ថាប័នដ៏ល្បីល្បាញមួយនេះបន្ទាប់ពីឈានជើងចូលទីផ្សារក្នុងត្រឹមរយៈពេល ៦ ខែ ហើយពេលនេះសមិទ្ធផលថ្មីរបស់យើងចំនួន ៥ ផ្សេងទៀត ក៏ត្រូវបានទទួលស្គាល់ និងផ្តល់ជូនមេដាយមាសត្រឹមរយៈពេលដ៏ខ្លីដូចគ្នា។ នេះមិនមែនជារឿងចៃដន្យ វាកើតចេញពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ផ្នែក ដៃគូអាជីវកម្ម ជាពិសេសអតិថិជនដែលតែងតែគាំទ្រ និងចូលចិត្តផលិតផលរបស់យើង”។

គិតមកទល់ថ្ងៃនេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានផលិតផលសរុបទាំងអស់ចំនួន ៨ ប្រភេទ គឺ ស្រាបៀរ វឌ្ឍនៈ, ស្រាបៀរ គ្រុឌ, ស្រាបៀរ ដ្រាហ្គិន, ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ, ភេសជ្ជៈប៉ូវកម្លាំង គ្រុឌអាយស៍, ភេសជ្ជៈកីឡា វី-អាកទីវ, ភេសជ្ជៈ វី-អាកទីវ ក្រហម, និងភេសជ្ជៈ វី-អាកទីវ បៃតង ដែលគ្រប់ផលិតផលទាំងអស់សុទ្ធតែទទួលបានមេដាយមាសបញ្ជាក់ពីគុណភាពពីស្ថាប័នល្បីៗទូទាំងពិភពលោក។ ចំណែកឯស្រាបៀរ ដ្រាហ្គិន ទទួលបានពានរង្វាន់ចំនួនពីរផ្ទួនគ្នាក្នុងកម្មវិធីស្រាបៀរលំដាប់ពិភពលោក WORLD BEER AWARDS ឆ្នាំ ២០២២ សម្រាប់ជ័យលាភីមាស (Cambodia Gold Lager Dark) និងជ័យលាភីស្រាបៀរទឹកខ្មៅប្រចាំប្រទេសកម្ពុជា (Cambodia Country Winner Lager Dark) ពីចក្រភពអង់គ្លេសភ្លាមៗ បន្ទាប់ពីមានវត្តមានក្នុងទីផ្សារ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ក៏បានបន្តផងដែរថា “តាំងពីដើមរៀងមក ឆន្ទៈរបស់យើងគឺមិនត្រឹមតែផលិតនូវផលិតផលដែលមានគុណភាពល្អដ៏ពិតប្រាកដ លើសពីនោះយើងចង់នាំមោទកភាព និងកិត្តិយសជូនកម្ពុជាក្នុងការផលិតនូវផលិតផលដែលមានស្តង់ដារខ្ពស់ប្រកួតប្រជែងទាំងនៅក្នុងថ្នាក់តំបន់ និងនៅក្នុងពិភពលោក។ វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ១០០ ភាគរយ និងជាក្រុមហ៊ុនក្នុងស្រុកគំរូដំបូងគេបង្អស់ស្ម័គ្រចិត្តចូលរួមសហការបំពាក់ និងដាក់ឲ្យដំណើរការឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា អនុលោមតាមសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារដើម្បីធានាបានតម្លាភាពចំណូលពន្ធអាករជាតិ និងការប្រកួតប្រជែងដោយស្មើភាពប្រកបដោយសេចក្ដីថ្លៃថ្នូរ ហើយយើងសូមលើកទឹកចិត្តដល់ក្រុមហ៊ុនផ្សេងទៀតឲ្យចូលរួមអនុវត្តទាំងអស់គ្នាដើម្បីបង្កើនចំណូលពន្ធសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា”។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយដែលបានបង្កើតការងារដល់ពលរដ្ឋខ្មែរទាំងដោយផ្ទាល់ និងដោយប្រយោលរាប់ម៉ឺននាក់ និងតែងតែចូលរួមជំរុញពិពិធកម្មផលិតផលទំនិញ និងសេវានៅក្នុងស្រុកឲ្យកាន់តែមានស្តង់ដារ និងគុណភាពខ្ពស់ ប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល «គុណភាព ភាពច្នៃប្រឌិត សុខភាព សេវាកម្មល្អឯក និងមេត្រីភាពបរិស្ថាន» សម្រាប់រាល់ការវិនិយោគទាំងឡាយនៅក្នុងប្រទេសកម្ពុជាដែលរួមមាន វិស័យធនាគារ វិស័យអចលនទ្រព្យ វិស័យបដិសណ្ឋារកិច្ច វិស័យម្ហូបអាហារវិស័យទំនិញ និងសេវាកម្ម ព្រមទាំងវិស័យសំខាន់ៗ ជាច្រើនទៀត៕




-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


