សេចក្ដីជូនដំណឹង
ក្រុមហ៊ុន ឃាង ហួត ដាក់លិខិតស្នើសុំទៅក្រសួងយុត្តិធម៌, ប្រធានសាលាឧទ្ធរណ៍ និង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, អន្តរាគមន៍ទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ សម្រេចរក្សាជនជាប់ចោទ ៣រូប នៅក្នុងឃុំដដែល ពាក់ព័ន្ធករណីក្លែងបន្លំរង្វាន់ផលិតផល
(ភ្នំពេញ)៖ ក្រុមហ៊ុន ឃាង ហួត អ៉ិនធើណេសិនណល ឯ.ក មានលោក ហ៉ឹម ទ្រី ជាអគ្គនាយកក្រុមហ៊ុន បានដាក់លិខិតទៅអគ្គព្រះរាជអាជា្ញ នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ ទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ ដោយរក្សាជនត្រូវចោទ ៣រូប ឲ្យនៅក្នុងឃុំដដែលនៅក្នុងសំណុំរឿងសភាស៉ើបសួរលេខ២៨៣ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលនឹងត្រូវបើកសវនាការជំនុំជម្រះនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨៖០០ព្រឹក។
ជនត្រូវចោទទាំង ៣រូប រួមមានឈ្មោះ ហេង ស៊ុនរ៉ា, ជនត្រូវចោទឈ្មោះ គា រឹទ្ធា និងជនត្រូវចោទឈ្មោះ រឿន រិទ្ធីវណ្ណ។ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៤៥១៩ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ របស់សាដំបូងរាជធានីភ្នំពេញ ជនត្រូវចោទទាំង៣ ត្រូវបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន ហើយសំណុំរឿងនេះត្រូវបានបិទការស៉ើបសួរ និងរៀបចំបញ្ជូនទៅជំនុំជម្រះ។

ការស្នើសុំអន្តរាគមន៍របស់ក្រុមហ៊ុន ឃាង ហួត ធ្វើឡើងបន្ទាប់ពីមានពាក្យលេចលឺព័ត៌មានថា នឹងមានការដោះលែងជនត្រូវចោទទាំង៣នាក់នោះឲ្យនៅក្រៅឃុំ។
យោងតាមលិខិតរបស់លោក ហ៉ឹម ទ្រី, ក្រុមហ៊ុន ឃាង ហូត អ៉ិនធើណេសិនណល ឯ.ក ជាក្រុមហ៊ុនស្របច្បាប់នៅក្នុងព្រះរាជាណចក្រកម្ពុជា ដែលបាននាំចូលផ្ដាច់មុខនូវផលិតផល (ប្រេងកូឡា ប្រេងខ្យល់ ម៉ាក SIAM PURE BALN (រូបតាប៉ិ) ភេសជ្ជៈ ICHITAN (អ៊ីឈីតាន់) ភេសជ្ជៈខារ៉ាបាវ (Carabao) និងថ្នាំដោះធ្មេញសញ្ញាផ្កាឈូកពីរ បានដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ប្តឹងឈ្មួញទុច្ចរិតដែលបានកំពុងលួចធ្វើសកម្មភាពផលិត វេចខ្ចប់ និងរក្សាទុកនៅផលិតផលក្លែងបន្លំម៉ាក (ក្លែងក្លាយ) ដែលជាផលិតផលនាំចូលផ្តាច់មុខ និងស្របច្បាប់ របស់ក្រុមហ៊ុន ព្រមទាំងលួចផលិតក្រវិលកំប៉ុងខារ៉ាបាវក្លែងក្លាយដើម្បីយកមកប្ដូររង្វាន់ពីក្រុមហ៊ុន។
កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចនៃក្រុមប្រតិបត្តិការទី១ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានធ្វើការចុះអនុវត្ត និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ រួមមាន៖ ១. ឈ្មោះ ហេង ស៊ុនរ៉ា (អាជីវករ យីហោ ម៉ាក់ សូសា), ២. ឈ្មោះ រឿន រិទ្ធីវណ្ណ (បុគ្គលិកផ្នែកលក់ក្រុមហ៊ុន យាងហូត) និង ៣. ឈ្មោះ គា រឹទ្ធា (បុគ្គលិកផ្នែកលក់ក្រុមហ៊ុន ឃាងហួត តៃកុងឡានដឹកជញ្ជូន) នៅចំណុច មុខឃ្លាំងលេខ៦ ផ្លូវ៣៧៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

រឿន រិទ្ធីវណ្ណ ជាកូនបង្កើតរបស់ឈ្មោះ ហេង ស៊ុនរ៉ា បានដើរប្រមូលក្រវិលកំប៉ុងខារ៉ាបាវ គ្មានរង្វាន់ពីអតិថិជន តាមបណ្តាលខេត្ត រួចបានក្លែងធ្វើជាក្រវិលកំប៉ុងដែលមានរង្វាន់ ហើយឈ្មោះ រឿន រិទ្ធីវណ្ណ បានយកទៅប្ដូរនៅ ក្រុមហ៊ុន ឃាងហូត អ៉ិនធើណេសិនណល ឯ.ក។ មុននឹងយកក្រវិលកំប៉ុងទៅប្ដូររង្វាន់នៅក្រុមហ៊ុន គឺឈ្មោះ រឿន រិទ្ធីវណ្ណ បានដឹកទៅស្តុកនៅក្នុងផ្ទះម្តាយរបស់ខ្លួនឈ្មោះ ហេង ស៊ុនរ៉ា លក់ចាប់ហួយ យីហោ (ម៉ាក់ សូសា) ដែលមានទីតាំងនៅផ្ទះលេខ៥៧ ផ្លូវលេខ៤១០K ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីរៀបចំក្រវិលកំប៉ុងក្លែងក្លាយឱ្យគ្រប់ចំនួន ទើបដឹកទៅប្ដូររង្វាន់នៅក្រុមហ៊ុន ឃាង ហួត អ៉ិនធើណេសិនណល ឯ ក។
ចំនួនក្រវិលកំប៉ុងខារ៉ាបាវក្លែងក្លាយ មានរង្វាន់សរុបចំនួន ៩៤៧៦ ក្រវិលកំប៉ុងស្មើនឹង ៤១២កេស (ការប្ដូររង្វាន់ ក្រវិលកំប៉ុងខារ៉ាបាវគឺឈ្មោះ៖ រឿន រិទ្ធីវណ្ណ និងបក្ខពួកបានរៀបចំយកក្រវិលក្លែងក្លាយនោះមកប្ដូររង្វាន់នៅឃ្លាំង របស់ក្រុមហ៊ុនរៀងរាល់ ៣ថ្ងៃម្តង។
ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសាកសួរជនសង្ស័យរួចហើយ ដោយយល់ឃើញថា មានតម្រុយពិរុទ្ធភាពនៃបទល្មើស ក៏បានចេញដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៉ើបសួរ ដោយធ្វើការចោទប្រកាន់ជនសង្ស័យឈ្មោះ ហេង ស៊ុនរ៉ា និងឈ្មោះ រឿន រិទ្ធីវណ្ណ ពីបទ ឆបោក និងបទក្លែងបន្លំពាណិជ្ជសញ្ញ សេវាសញ្ញា ម៉ាកសមូលហភាព ឬពាណិជ្ជនាម និងបទ ធ្វើត្រាប់តាមពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាក សមូលហភាព ឬពាណិជ្ជនាមរបស់សហគ្រាស ប្រព្រឹត្តនៅចំណុចភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ចៅក្រមស៉ើបសួរ បានធ្វើការសាកសួរចម្លើយជនត្រូវចោទរួចហើយ ក៏បានចេញដីកាសម្រេចឱ្យឃុំខ្លួន បណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ ហេង ស៊ុនរ៉ា, ជនត្រូវចោទឈ្មោះ រឿន រិទ្ធីវណ្ណ និងជនត្រូវចោទឈ្មោះ គា រឹទ្ធា ក្រោមមូលហេតុនៃការឃុំខ្លួនដើម្បីបញ្ចប់បទល្មើស ឬបង្កាបទល្មើសកុំឱ្យកើតឡើងជាថ្មី និងធានារក្សាសណ្តាប់ធ្នាប់សាធារណៈ កុំឱ្យមានភាពច្របូកច្របល់ដែលបណ្ដាលមកពីបទល្មើស និងធានារក្សាជនត្រូវចោទទុក ជូនតុលាការចាត់ការតាមនីតិវិធី។
ជនត្រូវចោទឈ្មោះ ហេង ស៊ុនរ៉ា, ឈ្មោះ រឿន រិទ្ធីវណ្ណ និងឈ្មោះ គា រឹទ្ធា បានដាក់ពាក្យស្នើសុំនៅក្រៅឃុំ ជាបណ្តោះអាសន្នកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ តែចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចមិនព្រមដោះលែងឱ្យនៅក្រៅឃុំនោះឡើយ។ ក្រោយមកជនត្រូវចោទខាងលើបានប្តឹងឧទ្ធរណ៍ នឹងដីកាសម្រេចមិនព្រមដោះលែងឲ្យនៅក្រៅឃុំ។ បច្ចុប្បន្ន សំណុំរឿងព្រហ្មទណ្ឌលេខ៤៥១៩ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ របស់សាដំបូងរាជធានីភ្នំពេញ សំណុំរឿងនេះត្រូវបានបិទការស៉ើបសួរ និងរៀបចំបញ្ជូនទៅជំនុំជម្រះ។
ក្រុមហ៊ុន ឃាង ហួត អ៉ិនធើណេសិនណល ឯ.ក បានស្នើទៅអគ្គព្រះរាជអាជា្ញ នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ ទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ សម្រេចរក្សាជនជាប់ចោទទាំង ៣រូប ឲ្យនៅក្នុងឃុំដដែល ដើម្បីទុកឲ្យសាលាដំបូងរាជធានីភ្នំពេញជំនុំជម្រះតាមនីតិវិធី។
សូមជម្រាបថា ក្រៅពីដាក់លិខិតទៅអគ្គព្រះរាជអាជា្ញ នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ក្រុមហ៊ុននេះ ក៏បានដាក់លិខិតដាច់ដោយឡែកមួយទៀត ទៅក្រសួងយុត្តិធម៌ និងប្រធានសាលាឧទ្ធរណ៍ភ្នំពេញផងដែរ៕
ពាក់ស្នើសុំអន្តរាគមន៍ខាងក្រោម៖




-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា