នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀន
ក្រោយពីមានកិច្ចប្រជុំស្ដីពីការសម្របសម្រួលពីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងករណីពិនិត្យលើសំណើ សុំកែប្រែអត្រាកម្រៃជើងសារ និងថ្លៃដឹកជញ្ជូនរបស់អ្នករត់កង់បី
នាឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាធនធានមនុស្សឆ្នាំ២០២៦ របស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham) ក្រោមប្រធានបទ
ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំរួមមួយ
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី "ការបង្កភាពងាយស្រួលដល់បម្លាស់ទីសេវាវិជ្ជាជីវៈវិស្វកម្ម" នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦
ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
ខេត្តព្រះវិហារ៖ រដ្ឋបាលក្រុងព្រះវិហារ សហការជាមួយនគរបាលចរាចរណ៍ និងមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងបំពាក់ស្ទិកគ័រចំណាំងផ្លាតលើគោយន្ដកន្ដ្រៃ ចំនួន ១០០គ្រឿង ជូនប្រជាពលរដ្ឋក្នុងសង្កាត់ទាំងពីរ នៃក្រុងព្រះវិហារ ។ យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ននៅមុនឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុងនេះ។ សកម្មភាពនេះបានធ្វើឡើងនៅបរិវេណសាលាក្រុងព្រះវិហារ ក្រោមអធិបតីភាព លោក ប៉ុក ងួន អភិបាលក្រុង ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ដល់អ្នកប្រើប្រាស់ផ្លូវ និងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសបង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរនៅពេលយប់របស់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់គោយន្តកន្ត្រៃឱ្យកាន់តែប្រសើរឡើង។ លោក ប៉ុក...