ព័ត៌មានជាតិ
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងកសិកម្ម បើកវគ្គផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និង App NoDrug
ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀន និង App NoDrug ក្នុងវគ្គផ្សព្វផ្សាយបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀន និងការប្រកួតវោហាកោសល្យ ដល់និស្សិតវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក្រោមអធិបតីភាពលោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួង អង្គភាពទាំងពីរ និងនិស្សិតសរុបជាង២០០នាក់ នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។

លោក នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាននាំនូវប្រសាសន៍លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់ថ្នាក់ដឹកនាំក្រសួង ដែលបានយកចិត្តទុកដាក់ចូលរួមអនុវត្តនូវបទបញ្ជាលេខ ០១ បប ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាយុទ្ធសាស្ត្រពហុវិស័យ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយព្រឹត្តិការណ៍ផ្សព្វផ្សាយ ក៏ដូចជាការប្រកួតនៅវោហាកោសល្យនេះ និស្សិត និងទទួលចំណេះដឹង ពាក់ព័ន្ធបញ្ហាគ្រឿងញៀន ក៏ដូចជាអត្ថប្រយោជន៍ពីការប្រើប្រាស់ App NoDrug អ្នករាយការណ៍មានសុវត្ថិភាព១០០ភាគរយ គ្មានអត្តសញ្ញាណសម្រាប់ឲ្យគេសង្ស័យ ឬសងសឹកឡើយ។

លោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធ និងជំងឺអេដស៍ បានថ្លែងអំណរគុណដល់ក្រសួង ដែលបានចូលរួមចំណែកបង្ការ ទប់ស្កាត់ បាននូវការរីករាលដាល នៃមេរោគអេដស៍ជំងឺអេដស៍ ក្នុងក្របខណ្ឌក្រសួង។

ថ្លែងក្នុងនាមលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសនោះ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អាជ្ញាធរទាំងពីរ ហើយបញ្ហាគ្រឿងញៀន បញ្ហាជំងឺអេដស៍ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហារួមដែលត្រូវតែរួមគ្នា ធ្វើការបង្ការទប់ស្កាត់ដើម្បីអនាគតយើង ក្រុមគ្រួសារយើង និងសហគមន៍យើង។

ជាមួយគ្នានេះ លោក គង់ ច័ន្ទវាសនា បានបន្តថា ការងារផ្សព្វផ្សាយក៏ដូចជាការប្រកួតវោហាកោសល្យ ពិតជាមានសារសំខាន់ និងទាក់ទាញចំណាប់អារម្មណ៍ពីនិស្សិតទាំងអស់ សិក្សាស្រាវជ្រាវ ចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ក៏ដូចជា App NoDrug សម្រាប់ចូលរួមប្រកួតលើកកម្ពស់ ការបានការយល់ដឹងកាន់តែទូលំទូលាយ ពីផលប៉ះពាល់ នៃគ្រឿងញៀន នឹងធានាបាននូវសុខុមាលភាពមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ រួមទាំងនិស្សិតនៅក្រោមការគ្រប់គ្រង នៃគ្រឹះស្ថានសិក្សា ក្រោមឱវាទក្រសួងផងដែរ។

លោកបន្ដថា យើងទាំងអស់គ្នាត្រូវតែរួមសហការគ្នាធ្វើយ៉ាងណាឲ្យជីវិតយើង និងសហគមន៍យើងគ្មានគ្រឿងញៀន ពោលគឺការលុបបំបាត់គ្រឿងញៀន ដោយផ្តើមចេញពីយើងទាំងអស់គ្នា និងលើកទឹកចិត្តបន្ថែមដល់និស្សិតទាំងអស់ ឲ្យបដិសេធគ្រឿងញៀន និងបង្ការខ្លួនពីការឆ្លងមេរោគអេដស៍ ស្របតាមទិសស្លោក «កូនល្អ មិត្តល្អ និស្សិតល្អ ពលរដ្ឋល្អ និងអនាគតទំពាំងស្នងឫស្សីល្អរបស់កម្ពុជា»៕














-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


